ព័ត៌មានជាតិ
ពលរដ្ឋ៣ភូមិផ្ដិតមេដៃសុំអន្តរាគមន៍ទៅថ្នាក់ដឹកនាំ ករណីមេភូមិ និងមេឃុំ ចុះហត្ថលេខាទិញលក់ដីសារធារណៈ
ពលរដុ្ឋនៅក្នុងភូមិចំនួនបី គឺភូមិរំចេកខាងកើត ភូមិរំចេកកណ្ដាល និងរំចេកលិច មានការមិនសប្បាយចិត្ដ និងសម្ដែងការហួសចិត្ដ បាននាំគ្នាផ្ដិតមេដៃសុំអន្តរាគមន៍ទៅថ្នាក់ដឹកនាំ ខណះដីចំណីអូរមួយកន្លែងស្ថិតនៅក្នុងអនុក្រិត្យក្រសួងធនធានទឹក ដែលមានទំហ៊ុំ២០គុណ៧០ម៉ែត្រ ជាប់នឹងទំនប់អាងទឹករំចេក និងកសាងសំណង់របស់ក្រសួងធនធានទឹកនិងឧតុនិយមខេត្ត ស្ថិតនៅក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលត្រូវបានលោក យ៉េ អ៊ុន មេភូមិរំចេកលិច និងលោក វង្ស ភក្រ្ដ មេឃុំអន្លង់វែង ចុះហត្ថលេខាលើលិខិត ប្រវត្ដដី អោយទៅឈ្មោះ លឹម ជា ភេទប្រុសអាយុអាយុ៥៣ រស់នៅភូមិច្រាំងចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ និងប្រពន្ធឈ្មោះ ហេង សុគន្ធា ។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង បានដឹកនាំកងកម្លាំងសមត្ថកិច្ចចម្រុះ និងមន្រ្ដីជំនាញចុះទៅរុះរើបង្គោលរបងតាមបទបញ្ជារបស់លោកអភិបាលស្រុកអន្លង់វែង តែត្រូវបានបរាជ័យ។អាជ្ញាធរ និងមន្ត្រីជំនាញបានអះអាងថា ទីតាំងដីនោះពិតជាដីសាធារណះរបស់រដ្ឋពិតប្រាកដមែន ដោយពុំមានបុគ្គលណាម្នាក់មានសិទ្ធ កាន់កាប់នៅលើទីតាំងដីនេះបានឡើយ តែត្រូវបុគ្គលឈ្មោះ អួន វិបុល ភេទប្រុស អាយុ៥២ ចេញមុខរារាំងអាជ្ញាធរ និងសមត្ថកិច្ចមិនអោយធ្វើការរុះរើបានឡើយ ដោយអះអាងថា ខ្លួនបានលក់អោយគេទៅហើយមានបណ្ណ័កម្មសិទ្ធ ដែលចុះហត្ថលេខាដោយលោក យេ អ៊ុន មេភូមិរំចកលិច និងលោក វង្ស ភក្រ្ដ មេឃុំអន្លង់វែង៕
អត្ថបទ៖ ចាន់ ធី









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


