ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន៖ ការអភិវឌ្ឍរបស់វិស័យឯកជនចូលរួមចំណែកកែប្រែមុខមាត់ថ្មី បន្ថែមទៀតនៅរាជធានី
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការអភិវឌ្ឍន៍របស់វិស័យឯកជនពិតជាបានចូលរួមចំណែកកែប្រែមុខមាត់ថ្មី បន្ថែមទៀតនៅរាជធានីភ្នំពេញដែលជាបេះដូងរបស់ប្រទេសជាតិតែម្ដង។

លោកជំទាវថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ នៃគម្រោង បុរី ស៊ីហា រេស៊ីដិន របស់ក្រុមហ៊ុន ស៊ីហា ប្រផឹធី ឯ.ក ដែលមានទីតាំងនៅតាមដងមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅក្នុង សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១២ ខែឧសភា ឆ្នាំ២០២២។
លោក អ៊ុង ហុកគៀត នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ីហា បានលើកឡើងអំពីប្រវត្តិ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន ដោយបញ្ចាក់ថា ក្រុមហ៊ុន ស៊ីហា គ្រុប បានចាប់ផ្តើមវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០១៨ ក្នុងខេត្តព្រះសីហនុ គឺស៊ីហា ត្រេហ្សឺរ និងស៊ីហា ហូថែល។

នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន បានពង្រីកបន្ថែម ដោយបានវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លី រហូតមកដល់ពេលបច្ចុប្បន្ន។ គម្រោង ស៊ីហា រេស៊ីដិន កំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅទីក្រុង តាមរយៈការរចនាប្រកបដោយគុណភាព ភាពងាយស្រួលនៃទីតាំង និងបទពិសោធន៍នៃភាពជាម្ចាស់ដ៏អស្ចារ្យ។
គម្រោង ស៊ីហា រេស៊ីដិន អភិវឌ្ឍស្របតាមចក្ខុវិស័យរបស់ ក្រុមហ៊ុន គឺជាការបំពេញចិត្ត និងទំនុកចិត្តរបស់អតិថិជនទាំងគុណភាព និង សច្ចៈភាព ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន ស៊ីហា ប្រផឹធី គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលមិនទាន់មានបានបើកការលក់អចលនទ្រព្យរហូតដល់ការសាងសង់រួចរាល់។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរដល់លោក អ៊ុង ហុកគៀត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបានបន្តទៀតថា បើទោះបីជាវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលមកលើសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក ក៏ដូចជាកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ ដូចជា ក្រុមហ៊ុន ស៊ីហា នៅតែបន្តសាងសង់រហូតដល់ថ្ងៃ សម្ពោធនាថ្ងៃនេះ។

លោកជំទាវក៏បានសង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះពិតជារួមចំណែក កែប្រែមុខមាត់ថ្មី អភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ការងារនគរូបនីយកម្ម និងកាត់បន្ថយការធ្វើចំណាក់ស្រុកទៅធ្វើការនៅប្រទេសជិតខាង និងបានផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម ស្ថាបត្យកម្ម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលនូវការកាត់បន្ថយភាពក្រីក្រតែម្ដង៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ