ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី បង្ហាញគន្លឹះក្នុងការដឹកនាំយុវជនទាមទារឱ្យចេះក្ដាប់ស្ថានការណ៍ និងវាយតម្លៃទាន់ពេលវេលា
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានថ្លែងចែករំលែកអំពីបទពិសោធន៍ របស់លោក ក្នុងការដឹកនាំស្ថាប័នយុវជន ដោយលោកបញ្ជាក់ថា តួនាទីជាអ្នកដឹកនាំ ត្រូវចេះក្ដាប់ស្ថានការណ៍ និងចេះវាយតម្លៃទាន់ពេលវេលា។

ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ? នេះជាសំណួររបស់និស្សិតម្នាក់ ដែលបានសួរទៅកាន់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ឆ្លើយតបសំណួរនេះ លោក ហ៊ុន ម៉ានី លើកឡើងថា លោកមិនទាន់អាចឆ្លើយក្នុងនាមជាថ្នាក់ ដឹកនាំយុវជនបានឡើយ ប៉ុន្តែលោកសូមឆ្លើយក្នុងតួនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជន។ លោក បញ្ជាក់ថា ការអនុវត្តការងារសុទ្ធតែហត់មិនថាការងារតូច ឬធំ ខណៈស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងការដោះស្រាយបញ្ហាក៏កាន់តែពិបាក។

បើតាមលោក ហ៊ុន ម៉ានី តួនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជនទាមទារឲ្យម្នាក់ៗត្រូវចេះស្គាល់ និង ក្តាប់ស្ថានការណ៍ ចេះវាយតម្លៃស្ថានភាពឲ្យបានទាន់ពេលវេលា ព្រមទាំងចេះប្រើប្រាស់យន្តការ ដែលមានក្នុងដៃឲ្យអស់ពីសមត្ថភាព ដើម្បីកំណត់ជាដំណោះស្រាយណាមួយដែលឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង។
បន្ថែមលើការអនុវត្តភាពជាអ្នកដឹកនាំរបស់ខ្លួននេះលោក ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា សមត្ថភាពនៃ ការចេះសម្របសម្រួល ក៏ជាការសំខាន់មិនអាចកាត់ផ្ដាច់បានផងដែរ ព្រោះថាវាជាមូលដ្ឋានក្នុង ការឈានដល់ការសម្រេចចិត្តណាមួយ។
ជាក់ស្ដែងបទពិសោធក្នុងការដឹកនាំស.ស.យ.ក លោកចាត់ទុកថា សិល្បៈនៃការដឹកនាំ គឺសំខាន់ តែការចេះដឹកនាំសម្របសម្រួលប្រកបដោយចក្ខុវិស័យ ទស្សនៈទាន និងភាពម៉ត់ចត់តែទន់ភ្លន់ក្នុងការរក្សាទំនាក់ទំនង គឺកាន់តែសំខាន់ថែមទៀត ដើម្បីធានាបាននូវការរួមគ្នាសម្រេចគោលដៅឈានឆ្ពោះទៅមុខបានវែងឆ្ងាយ និងយូរអង្វែង៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


