ព័ត៌មានជាតិ
ខេត្តស្វាយរៀងកែលម្អសោភ័ណភាព និងមានចក្ខុវិស័យវែងឆ្ងាយក្រោមការដឹកនាំរបស់លោក ម៉ែន វិបុល
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀង បានប្រែមុខមាត់ថ្មីតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍នានា ដើម្បីបង្កើនសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកចូលលេងកម្សាន្តនៅតំបន់មួយចំនួន មានដូចជា ទន្លេវ៉ៃគោ (ទំនប់តាណេង-ច្រាំងតាបុល) និងកន្លែងផ្សេងៗជាច្រើនទៀត។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង-ច្រាំងតាបុល) និងពិនិត្យមើលវឌ្ឍនភាពផ្សេងៗទៀត ដែលជាចក្ខុវិស័យក្នុងការកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង ឱ្យកាន់តែល្អប្រសើរ និងបម្រើឲ្យទាំងផ្នែកទេសចរណ៍ និងការប្រឡងប្រណាំងទីក្រុងស្អាត។
លោកអភិបាលខេត្ត បានថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នាឱកាសចុះត្រួតពិនិត្យនេះថា ប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបមានអ្វីៗដូចសព្វថ្ងៃនេះហើយជាក់ស្តែងខេត្តស្វាយរៀង ក៏បានកែរប្រែមុខមាត់ លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់ស្អាត ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ បរិស្ថានអនាម័យ សេវាកម្មល្អ។

លើសពីនេះទៀត ខេត្តស្វាយរៀង មានការរៀបចំក្រាលម៉ាប ប្រព័ន្ធទឹក បំពាក់ខ្សែបណ្តាញនិងបង្គោលភ្លើងបំភ្លឺពេលរាត្រី សួនច្បារ ព្រមទាំងកន្លែងបំពាក់សម្ភារហាត់ប្រាណដែលសម្រេចបាន ១០០% និងបន្តធ្វើច្រាំងប៉ែកខាងជើងដល់គល់ស្ពាន ដើម្បីឱ្យត្រូវនឹងកំណើនប្រជាពលរដ្ឋពេលបច្ចុប្បន្ន និងទៅអនាគត ។

ខេត្តស្វាយរៀងក្នុងអាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល បានយកចិត្តទុកដាក់កសាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាព ជាក់ស្តែងច្រាំទន្លេវ៉ៃគោ បានចូលរួមលើកកម្ពស់សោភ័ណភាពក្នុងក្រុង ឲ្យកាន់តែមានភាពស្រស់បំព្រង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ទស្សនាការប្រណាំងទូក និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយមោទនភាព៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី