ព័ត៌មានជាតិ
ការជួសជុលផ្លូវជាតិលេខ៥ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង បានក្រាលកៅស៊ូជាបណ្តើរៗហើយ
បាត់ដំបង ៖ កំណាត់ផ្លូវជាតិលេខ៥ក្រោយពីបានជួសជុលតាមកន្លែងដែលបានខូចខាតប្រវែងសរ៉ុប៧គីឡូម៉ែត្រ២០០ម៉ែត្រដែលចាប់ពីចំណុចរង្វង់មូលព្រះនរាយហ៍ទៅដល់រង្វង់មូលយាយទេពឋិតក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ដោយជំនន់ទឹកភ្លៀងចាប់ពីព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០នេះក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបន្តអនុវត្តក្រាលកៅស៊ូហើយ។
មន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងថា ផ្លូវដែលក្រុមការងារកំពុងអនុវត្តជួសជុលនិងក្រាលកៅស៊ូនាពេលនេះមន្ទីរសាធារណការរួមជាមួយនឹងក្រុមការងារ(អូរមីឡេកៅស៊ូអ៊ុតផ្លូវជាតិលេខ៥)បាននឹងកពុងពន្លឿននិងបង្កើនគុណភាពឲ្យបានល្អប្រសើរជាងមុននឹងបានរួចរាល់យ៉ាងយូរបីអាទិត្យខាងមុខទៀត។

ក្រោយពីបញ្ចប់ការក្រាលកៅស៊ូលើកំណាត់ផ្លូវខាងលើនេះរដ្ឋបាលខេត្តបាត់ដំបងក៏មានគម្រោងស្ថាបនាផ្លូវអ៊ុតកៅស៊ូបេតុង(AC)លើកំណាត់ផ្លូវលេខ១បន្តទៀតដោយចាប់ពីរបងសាលាខេត្តខាងត្បូងដល់ផ្សារអប្សរាផ្សារលើដែលមានប្រវែង៤៤៨ម៉ែត្រផងដែរ ក្នុងនោះក៏មានការដាក់លូរំដោះទឹកប្រវែង២២០ម៉ែត្រចាប់ពីអាហារដ្ឋានតៃតៃលី រហូតដល់ផ្សារអប្សរាផ្សារលើដែលការងារនេះនឹងចាប់ផ្តើមដំណើរការយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២០។
ក្នុងកិច្ចការនេះរដ្ឋបាលខេត្តក៏បានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលក្រុងលោកចៅសង្កាត់ស្វាយប៉ោរួមជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវមេត្តាជួយបង្កលក្ខណៈងាយស្រួលក្នុងដំណើរការខាងលើនេះ ទទួលបានដោយជោគជ័យតាមផែនការរបស់រដ្ឋបាលខេត្ត៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


