ព័ត៌មានជាតិ
ជិត២ខែ មានពលរដ្ឋនៅកោះកុងមកចាក់វ៉ាក់សាំងដូសទី៥បានតែ៣.៨២៩នាក់
កោះកុង ៖ ក្រុមមន្ត្រីជំនាញ សមត្ថកិច្ចជួរមុខ និងប្រជាពលរដ្ឋនៅខេត្តកោះកុនតែ៣.៨២៩នាក់ប៉ុណ្ណោះដែលបានមកទទួលថ្នាំវ៉ាក់សាំងដូសទី៥បង្ការការពារជំងឺកូវីដ១៩នៅខេត្តកោះកុង រយៈពេល២ខែមកនេះ គ្រាស្ថិតិក្រុមគោលដៅជាង១ម៉ឺននាក់។

គិតចាប់ពីថ្ងៃទី៩ ខែមិថុនា មកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មានរយៈពេលជិត២ខែហើយនៃយុទ្ធនាការផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដដូសទី៥ជូនគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខ និងប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល បានពន្យល់នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យដែលប្រចាំនៅតាមទីតាំងមណ្ឌលសុខភាពឃុំសង្កាត់នីមួយៗទូទាំងខេត្ត បានទទួលចាក់វ៉ាក់សាំងបានត្រឹមតែចំនួន៣.៨២៩នាក់ ក្នុងចំណោមក្រុមគោលដៅដែលនឹងត្រូវចាក់ជាង១ម៉ឺននាក់។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជាក់ទៀតថា ក្នុង១ថ្ងៃៗតាមបណ្តាមណ្ឌលសុខភាព គឺមានមនុស្សតែ២០ទៅ៣០នាក់បានស្ម័គ្រចិត្តអញ្ជើញមកទទួលវ៉ាក់សាំងដូសទី៥ ឬដូសទី៤។ដូច្នេះល្បឿនអត្រាអ្នកចូលរួមចាក់វ៉ាក់សាំងពីក្រុមគោលដៅ ហាក់មានកម្រិតមិនទាន់បំពេញទៅតាមស្ថិតិដែលគ្រោងក្នុងក្រុមមនុស្សគោលដៅ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បន្ថែមថា មូលដែលល្បឿននៃការចាក់វ៉ាក់សាំងហាក់យឺតយ៉ាងដូច្នេះ ព្រោះតែមានយន្តការបើកទូលាយជូនមន្ត្រីរាជការ គ្រូពេទ្យ នគរបាល យោធាជួរមុខ ក៏ដូចជាប្រជាពលរដ្ឋ អាចស្វែងរកទីតាំងចាក់វ៉ាក់សាំងណាមួយដោយខ្លួនឯងមិនចំចំពោះតែនៅក្នុងខេត្តកោះកុងនោះទេ។ ខ្លះមានជំងឺ ឬមិនទាន់ដល់ពេលវេលាមកចាក់ រីឯខ្លះទៀត ហាក់លែងបារម្ភពីជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងដែរថា ទោះយ៉ាងនេះក្តី ក៏មន្ត្រីសុខាភិបាលរបស់លោក នៅតែបន្តត្រៀមផ្តល់សេវាសុខភាពគ្រប់ម៉ោងធ្វើការនៅតាមមណ្ឌលសុខភាព និងនៅតាមទីស្នាក់ប៉ុស្តិ៍សុខភាពភូមិ ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ជាពិសេសផ្តល់វ៉ាក់សាំងមិនធ្វើចំពោះតែដូសទី៥នោះទេ ដូសទី១រហូតដល់ដូសទី៤ ក៏ទទួលផ្តល់សេវាដែរ។

ពាក់ព័ន្ធនឹងអត្រាចាក់វ៉ាក់សាំងនេះដែរ ថ្មីៗនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងអភិបាលរងខេត្ត អំឡុងពេលចុះប្រកាសសុពភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥តាមសាលាឃុំសង្កាត់នីមួយៗ បានជំរុញឱ្យមេឃុំ និងចៅសង្កាត់ ធ្វើយ៉ាងណាបង្កើនការលើកចិត្តដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងតាមការកំណត់ត្រូវមកទទួលឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាលបារម្ភពីការរកឃើញអត្រាអ្នកឆ្លងជំងឺកូវីដ១៩ឡើងវិញ៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ