ព័ត៌មានជាតិ
១ ឆមាស កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥០ ម៉ឺននាក់ កើនឡើងជិត ៤០០%
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ ម៉ឺននាក់ កើនឡើង ៣៩៤% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០២១ ខណៈភ្ញៀវទេសចរផ្ទៃក្នុងក៏មានការកើនឡើងប្រមាណជិត ៤០០% ផងដែរ។

នៅក្នុងពិធី បើកសន្និបាតបូកសរុបការងារទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើនដែលមកប្រទេសកម្ពុជារួមមាន វៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី សិង្ហបុរី និង ឥណ្ឌា។

លោករដ្ឋមន្ត្រីបានបន្តថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញ នៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ១ លាននាក់ នៅក្នុងឆ្នាំ ២០២២ នេះ និងប្រមាណ ២ លាននាក់នៅក្នុងឆ្នាំ ២០២៣ ខាងមុខ ដែលជាឆ្នាំកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសក៏មានការកើនឡើងផងដែរពោលគឺរយៈពេល ៦ ខែឆ្នាំនេះមានភ្ញៀវទេសចរជាតិសរុបប្រមាណ ៦,៣៣ លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៦៨ ម៉ីននាក់ កើនឡើងក្នុងអត្រាប្រមាណ ៣៨០% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា មុនវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជា មានអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២ ភាគរយ ក្នុងមួយឆ្នាំៗ ក្នុងនោះឆ្នាំ២០១៩ ជាឆ្នាំកំពូល នៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦ លាននាក់។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ វិស័យទេសចរណ៍កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


