Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន ស្នើដល់ភាគីពាក់ព័ន្ធបន្តជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត

បានផុស

នៅ

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រី្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីជាស្នូលនៃការបង្កើនចំនួនភ្ញៀវទេសចរចូលមកកម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ការតាមដាន និងត្រួតពិនិត្យក្នុងកិច្ចប្រជុំនាពេលនេះ គឺផ្ដោតសំខាន់លើការដាក់ឱ្យប្រើប្រាស់សូចនាករត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥, ឯកសារទស្សនទានគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក, វឌ្ឍនភាព និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ភ្នំគូលែន, ចុងឃ្នៀស និងក្រុងសៀមរាប។

ឆ្លងកាត់ការពិនិត្យរួចមក លោក ថោង ខុន បានកោតសរសើរ ចំពោះរបាយការណ៍វឌ្ឍនភាពផែនការអភិវឌ្ឍន៍ទេសចរណ៍នៅចុងឃ្នៀស និងក្រុងសៀមរាប។ ជាមួយនោះ លោកក៏បានស្នើឱ្យអង្គភាពគ្រប់គ្រងគោលដៅនីមួយៗ ជាពិសេសគ្រឹះស្ថានអង្គរ បន្តខិតខំជំរុញការងាររបស់ខ្លួនឱ្យស្របតាមទិសដៅដែលបានគ្រោងទុក។ ដោយឡែកចំពោះគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក គម្រោងនេះ អង្គប្រជុំនឹងគោរពជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ សំដៅឈានទៅរៀបចំប្លង់លម្អិត។

លោកបន្ថែមថា ចំពោះគោលដៅភ្នំគូលែន អង្គប្រជុំបានស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បន្តកិច្ចសហការ និងពិភាក្សាគ្នាលម្អិតបន្ថែមទៀតទៅលើទិដ្ឋភាពនៃការថែរក្សា អភិរក្សធនធានធម្មជាតិ បរិស្ថាន និងការរៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍នៅទីនោះ។ គ.អ.ទ.ស. នឹងធ្វើការកោះប្រជុំដោយឡែកស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ភ្នំគូលែននេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបានដាក់ចេញសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥។ អង្គប្រជុំប្ដេជ្ញាសហការបំពេញភារកិច្ច អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញក្នុងសកម្មភាពនីមួយៗនៃវិធានការគន្លឹះនេះ ព្រមទាំងបានឯកភាពគ្នារៀបចំបូកសរុបលទ្ធផល និងការងារសម្រេចបានសម្រាប់រយៈពេល ៩ខែ និង១២ខែ នៃការអនុវត្តវិធានការគន្លឹះនេះ។ ករណីប្រសិនបើមានសកម្មភាពណាដែលមិនទាន់អនុវត្តចប់ទាំងស្រុង ឬមិនទាន់បានអនុវត្ត ត្រូវស្នើសុំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការរំកិលសកម្មភាពអនុវត្តទៅឆ្នាំ២០២៦ តាមលទ្ធភាពជាក់ស្ដែងផងដែរ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៤០ វិនាទី មុន

តុលាការចោទប្រកាន់អនុប្រធានការិ​យា​ល័យ​​​​ភូមិបាលខណ្ឌសែនសុខ ពីបទ បើកបរក្នុងស្ថាន​ភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឲ្យស្លាប់អ្នកដទៃ

កីឡា៤ នាទីutes មុន

វ័យត្រឹម ១៧ ឆ្នាំ Yamal ឈរលើគេ ក្នុងចំណោមកីឡាករកំពូលទាំង៥ មានតម្លៃផ្ទេរថ្លៃបំផុតក្នុងលោក

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក​បញ្ចប់​សមយុទ្ធ​នៅ​ហ្វីលីពីន តែ​អត់​ទាន់​យកប្រព័ន្ធ​មីស៊ីល​ទៅ​វិញ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​បុរសអូទ្រីស​​លាក់គ្រឿងញៀនក្នុងខ្លួន ​​ រួច​ប្រកាច់​​នៅ​​ព្រលានយន្តហោះ​នៅបាងកក

ព័ត៌មានជាតិ១១ នាទីutes មុន

សិក្ខាកាមយោធាកម្ពុជាម្នាក់ទៀត បានបញ្ចប់ការសិក្សាវគ្គនាយទាហានជើងទឹក នៅអូស្ត្រាលី

Sokha Hotels

ព័ត៌មានពេញនិយម