ព័ត៌មានជាតិ
ស្ត្រីនៅសៀមរាប ចេញរោគសញ្ញាឡើងកន្ទួល មិនមែនកើតអុតស្វាទេ
សមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២នេះថា ក្រុមការងារបានចុះពិនិត្យមើលស្ត្រីមានផ្ទៃពោះ ៨ខែម្នាក់មានជំងឺអុតស្វាយ កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អ្នកជំងឺឈ្មោះ រ៉េណ ម៉ា អាយុ ២៣ឆ្នាំ មានផ្ទៃពោះ ៨ខែ រស់នៅភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប មានប្តីឈ្មោះថា ប៊ុន ម៉ៅ អាយុ ២៨ឆ្នាំ មុខរបរអ្នកលក់បារីចល័តក្នុងខេត្តសៀមរាប។
អ្នកជំងឺចេញរោគសញ្ញានៅថ្ងៃសៅរទី ២៣ ខែ កក្កដា ឆ្នាំ២០២២ មានក្តៅខ្លួន ចេញមុន កន្ទួលក្រហម ពងទឹក និងមានខ្ទុះ លើពងខ្លះ ចេញនៅលើមុខ ដើមទ្រូង ក្បាល រួចចេញពេញខ្លួនតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមការងារបានយកសំណាក ច្រម៉ុះ បំពង់ករ យកឈាមដាក់ក្រហម យកទឹករងៃ និងខ្ទុះ នៅលើដំបៅទៅពិនត្យផងដែរ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ករណីស្រ្តីឆ្លងជំងឺអុតស្វាយខាងលើ បានធូរស្រាលហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកបន្ថែមថា ជំងឺនេះអុតស្វាយនេះជាជំងឺឆ្លងធម្មតា ដែលភាគច្រើនកើតមានចំពោះក្មេងៗ តែជំងឺអ៊ុតស្វា មានភាពស្រដៀងគ្នា ដោយសារការឆ្លងមានភាពលឿនជាងជំងឺអុតស្វាយ។ លោកបញ្ជាក់ថា ករណីនេះមិនមានឆ្លងរាលដាលទៅអ្នកដ៏ទៃទៀតនោះទេគឺឆ្លងតែស្ត្រីពោះធំខាងលើតែប៉ុណ្ណោះ៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


