Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ​បើកមណ្ឌល​ចាក់​វ៉ាក់សាំង​ ការពារជំងឺអុត​ស្វា​ នៅ​ទីក្រុង ​ប៉ារីស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Francois Braun បានប្រកាសកាលពីដើមសប្តាហ៍នេះថា មណ្ឌលចាក់ថ្នាំបង្ការជំងឺអុតស្វា ដែលមានសមត្ថភាពខ្ពស់ បានបើកជាសាធារណៈចាប់ពីថ្ងៃអង្គារទៅ នៅទីក្រុងប៉ារីស។

យោងតាមសេវាសុខភាពសាធារណៈបារាំង, តំបន់រដ្ឋធានី បានកត់ត្រាករណីជំងឺអុតស្វាចំនួន ៧២៦ ពោលគឺស្ទើរតែពាក់កណ្តាលទៅហើយ នៃករណីចំនួន ១៥៦៧ ដែលបានបញ្ជាក់នៅក្នុងប្រទេសបារាំងកាលពីសប្តាហ៍មុន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិយាយថា ចំនួនករណីដែលត្រូវបានបញ្ជាក់ឥឡូវនេះ គឺជាង ១៧០០។

លោក Braun បានសង្កត់ធ្ងន់ថា ប្រទេសនេះមានប្រតិកម្មភ្លាមៗ ចំពោះការកើនឡើងនៃករណីជំងឺអុតស្វា។ លោកបន្ថែមថា គិតត្រឹមពេលនេះ មានមណ្ឌលចាក់វ៉ាក់សាំងជាង ១០០ កន្លែងហើយ ដែលបើកដំណើរការ។

គួរបញ្ជាក់ថា អង្គការ​សុខភាព​ពិភពលោក​ ​បាន​ប្រកាស​ការ​ផ្ទុះ​ជំងឺអុត​ស្វា ​ជា​គ្រាអាសន្ន​ផ្នែក​សុខភាព​សកល កាលពី​ថ្ងៃសៅរ៍​ទី ២៣ ខែកក្កដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ជំងឺអុតស្វា ចូលដល់ប្រទេស ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម