Connect with us

ព័ត៌មានជាតិ

នំអន្សមជ្រូកខ្មែរឆ្ងាញ់ពិសេសប្រចាំតំបន់រៀបចំដាក់បញ្ចូលជាភូមិមួយមានផលិតផលមួយ

បានផុស

នៅ

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយគណៈកម្មការថ្នាក់ខេត្ត បានចុះត្រួតពិនិត្យទីតាំងផលលិតអន្សមជ្រូកខ្មែរឆ្ងាញ់ពិសេសប្រចាំតំបន់ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង  ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធបញ្ញា បង្កើតជាភូមិមួយមានផលិតផលមួយ និងបានរក្សានូវមរតកដូនតាផងដែរ។ 

លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបង្កើតបានមុខរបរសមស្រប និងមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជានំអន្សមជ្រូកឆ្អាញ់នេះជាដើម  គណកម្មការថ្នាក់ខេត្តវាយតម្លៃពីលក្ខណសម្បត្តិ ដូចជាទីតាំងផលិត រយពេលផលិត បរិមាណ  គុណភាព សោភណ្ឌភាព និងការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ ដែលគណកម្មការចង់បាន ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ក្រៅពីលក្ខណសម្បត្តិខាងលើតម្រូវឱ្យម្ចាស់អាជីវកម្មបំពេញបែបបទស្នើសុំ សម្រាប់បញ្ជូនទៅក្រសួងពាក់ព័ន្ធ បង្កើតទៅជាភូមិមួយមានផលិតផលមួយ ដើម្បីជួយទ្រទ្រុងផលរបរ និងបានទាក់ទាញអតិថិជនឱ្យមកគាំទ្រ ហើយនាំគ្នាផលិតឱ្យមានលក់ជាអចិន្ត្រៃប្រចាំក្នុងតំបន់ និងនាំចេញទៅទីផ្សារក្រៅខេត្តផងដែរ ។

លោកស្រី ង៉ែត សុភា អ្នកប្រកបរបរវេចនំសន្សមជ្រូកឆ្ងាញ់នៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង បានអះអាងថា មុខរបរនេះលោកស្រីបង្កើតឡើងរយពេលជិត៥ឆ្នាំំមកហើយ បច្ចុប្បន្នមានអតិថិជនបញ្ជាទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា ក្នុងតម្លៃនំមួយ ១០.០០០រៀល ចំណែកអ្នកលក់បន្ត១២.០០០រៀល ហើយនៅចុងឆ្នាំ២០២២នេះ លោកស្រី និងបង្កើតស្តង់លក់មួយប្រចាំនៅក្នុងភូមិតែម្តងសម្រាប់បម្រើឱ្យអតិថិជននៅក្នុងខេត្ត ។

លោកស្រីបន្តថា នំសន្សមនេះត្រូវផលិតប្រចាំជារៀងហូត ដើម្បីនាំគ្នាអភិរក្សស្នាដៃមរតកដូនតាយើងផង និងបានបង្ហាត់បង្រៀនប្អូនៗយុវជន យុវនារីជំនាន់ក្រោយឱ្យចេះផលិត ដើម្បីមានមុខរបរសម្រាប់លក់ដូរ រកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុង ស្រុក ភូមិ ។

លោកស្រី សាន ឆវី អ្នកបច្ចេកទេសវេចនំអន្សមបានបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងមានបងប្អូនអាជីវករលក់នំច្រើនប្រភេទដូចជា -នំបទ-នំគម – នំអន្សមចេក- និងនំអន្សមជ្រូក ផលិតឡើងមានភាពច្នៃប្រឌិតខុសៗគ្នា ដើម្បីទាក់ទាញអតិថិជន។

លោកស្រីបន្តថា នំអន្សមជ្រូកឆ្ងាញ់នេះផលិតឡើងមានគ្រឿងផ្សំច្រើនដើម្បីច្នៃក្រឌិតឱ្យមានរស់ជាតិឆ្ងាញ់ ដូចជាអង្ករបញ្ចូលក្លិនស្លឹកតយ សាច់ជ្រូកដាក់គ្រឿង ម្រេច ខ្ទឹម ស្កប៊ីចេង លាយស្នូលពងទាធ្វើជាស្នូលបន្ថែម ដើម្បីបង្កើនរស់ជាតិឱ្យកាន់តែឆ្ងាញ់ អតិថិជនចូលចិត្តបរិភោគ។

សូមបញ្ជាក់ថា មន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈ រួមនឹងគណកម្មការថ្នាក់ខេត្ត រៀបចំបង្កើតភូមិមួយផលិតផលមួយពិតជាបានលើកទឹកចិត្តដល់បងប្អូនអាជីវករដែលបានខិតខំបង្កើតស្មាដៃរបស់ខ្លួន ដូចជាអ្នកប្រកបមុខរបរដុតក្រឡានលក់ប្រចាំគ្រួសារ របស់អ្នកភូមិហាងខូបាន- នំអន្សមជ្រូកឆ្ងាញ់នៅភូមិព្រែក -ការផលិតណែមធ្វើពីត្រីក្រាយធម្មជាតិនៅសង្កាត់ក្រុង ស្ទឹងត្រែងជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៥០ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម