សេដ្ឋកិច្ច
ខេត្តតាកែវបើកពិព័រណ៍ «ភូមិមួយផលិតផលមួយ» ជំរុញទីផ្សារផលិតផលខ្មែរ និងលើកស្ទួយសេដ្ឋកិច្ចសហគមន៍
លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក ស៊ុត ខុន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី ២៥ ឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីបើកពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» ខេត្តតាកែវ ដែលរៀបចំឡើងនៅបរិវេណមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ។

លោក ស៊ុត ខុន អភិបាលខេត្តស្តីទី មានប្រសាសន៍ថា ការរៀបចំពិព័រណ៍ «ភូមិមួយផលិតផលមួយ» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុករបស់ខេត្តតាកែវ ទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស។
លោកបានបញ្ជាក់ថា ពិពណ៌នេះ មិនត្រឹមតែជាការបង្កើតឱកាសទីផ្សារសម្រាប់សិប្បកម្ម និងផលិតផលប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញសេដ្ឋកិច្ចសហគមន៍ ជួយបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោកអភិបាលខេត្តស្តីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការចលនាភូមិមួយផលិតផលមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិប្បករទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

លោក ស៊ុត ខុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរ និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
ពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» ខេត្តតាកែវ ឆ្នាំ២០២៦ មានការតាំងបង្ហាញផលិតផលសក្តានុពលជាច្រើន រួមមាន សូត្រខ្មែរ ក្រមា បន្លែសុវត្ថិភាព ផលិតផលកែច្នៃ និងម្ហូបអាហារប្រចាំតំបន់ល្បីៗជាច្រើនមុខ ដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាត ការច្នៃប្រឌិត និងសមត្ថភាពផលិតរបស់ប្រជាសហគមន៍ក្នុងខេត្តតាកែវ៕


អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


