ព័ត៌មានជាតិ
សម្ដេចតេជោ ផ្ដាំទៅអ្នកវិភាគមួយរូបថា «បើគ្រួសាររបស់លោកអញ្ចឹង លោកកុំគិតថា គ្រួសាររបស់ខ្ញុំដូចគ្រួសារលោក»
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំត្រឡប់ទៅអ្នកវិភាគមួយរូបនៅក្រៅប្រទេសថា កូនៗរបស់សម្ដេច មានការគោរពស្រលាញ់គ្នាណាស់ ហើយក៏គ្មានការដណ្ដើមគ្នាធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី ៣១ ខែសីហានេះថា ជារឿងគាប់ជួនមួយ ដែលលោក ឆាយ សុផល បានសរសេរសៀវភៅមួយក្បាល មានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» និងលោក លាង ឌឺលុច បានសរសេរសៀវភៅមួយក្បាលដែរ មានចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» តែបែរជាអ្នកវិភាគយកទៅវិភាគក្នុងបណ្ដាញផ្សព្វផ្សាយថា កូនប្រុសរបស់សម្ដេចទាំងពីរ កំពុងប្រជែងគ្នាធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត ដែលត្រូវឲ្យសម្ដេចចេញមុខសម្រួលទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគរូបនោះថា «បើគ្រួសាររបស់លោកអញ្ចឹង លោកកុំគិតថា គ្រួសាររបស់ខ្ញុំដូចគ្រួសារលោក ព្រោះលោក គ្រាន់តែប្រពន្ធរបស់លោក ក៏លែងលះគ្នាដែរ បានជាលោកទៅពរកូនទៅ ប្រពន្ធនៅក្នុងប្រទេស សូម្បីតែប្រពន្ធរបស់លោក លោកមិននឹងត្រូវផង តើលោករឿងអីត្រូវជាមួយខ្ញុំ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កូនៗរបស់សម្ដេច មានការគោរពស្រលាញ់ និងស្ដាប់គ្នាទៅវិញទៅមកណាស់ ហើយក៏គ្មានការប្រជែងគ្នាធ្វើជានាយករដ្ឋមន្ត្រី នាពេលអនាគតដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «បងប្អូនគេ គេមានឋានានុក្រមរបស់គេ គេស្ដាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតា ដើម្បីធ្វើជានាយករដ្ឋមន្ត្រីជំនួសបងរបស់គេ ដណ្ដើម វាទៅជាវិភាគ ដំបូងវិភាគត្រឹមតែគណបក្សប្រជាជនទេ គណបក្សប្រជាជនអត់ឯកភាពទេ ក្នុងការលើក ហ៊ុន ម៉ាណែត ឥឡូវដល់ទៅ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រី ជំលោះធ្ងន់ធ្ងរក្នុងគ្រួសារ ត្រូវតម្រូវឲ្យលោក ហ៊ុន សែន ចេញមកសម្របសម្រួល»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា «អត់ចាំបាច់សម្របសម្រួលទេ កូនរបស់ខ្ញុំ គេស្គាល់គ្នាណាស់ ហើយគេគោរពបងរបស់គេណាស់….សូមផ្ដាំត្រឡប់ទៅវិញ បើលោកមិនចេះគ្រប់គ្រងគ្រួសារទេ រហូតត្រឹមតែប្រពន្ធមួយលោកលែងលះគ្នា ចែកកូន ចែកចៅគ្នា និងរឿងរបស់លោក តែរឿងរបស់ខ្ញុំ គឺខ្ញុំអប់រំកូន និងចៅរបស់ខ្ញុំបានល្អណាស់»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


