ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែទុក្ខជាមួយរាជរដ្ឋាភិបាលថៃ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខ ជូនលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។

តាមរយៈលិខិរបស់សម្តេចតេជោ មានខ្លឹមសារដូច្នេះថា« ខ្ញុំមានសេចក្តីតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានអំពីការបាញ់រះសម្លាប់រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តប៊ូឡាំភូ ភាគឦសាននៃប្រទេសថៃ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ ដែលបានឆក់យកជីវិតមនុស្សជាច្រើន ភាគច្រើនជាកុមារ និងអ្នករបួសមួយចំនួន»។
នៅក្នុងខ្លឹមសារលិខិតដដែលបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល នៃប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ជាពិសេសក្រុមគ្រួសារនៃសព និងជនរងគ្រោះ។
កម្ពុជា ស្ថិតនៅជាមួយថៃក្នុងខណៈពេលដ៏សោកសង្រេងនៃឧប្បត្តិហេតុសម្លាប់រង្គាលនេះ និងសូមបួងសួងឱ្យអ្នកដែលទទួលរងគ្រោះឆាប់ជាសះស្បើយ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


