ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាល ចុះផ្អាកការដ្ឋានជីករណ្តៅដីខុសច្បាប់ពីរកន្លែងនៅស្រុកអង្គស្នួល
លោក ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក និងព្រះរាជអាជ្ញារងខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីខុសច្បាប់ពីរកន្លែង ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង និងភូមិភ្នំដី ឃុំសំរោងលើក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ។

លោក ណុប តារ៉ា បានមានប្រសាសន៍ថា ការឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីទាំងពីរកន្លែងនេះដោយសារតែ
ការដ្ឋាននេះ បានបំពានការជីកដីមានជម្រៅហួសការកំណត់ និងគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត,មិនធ្វើតាមការណែនាំរបស់អាជ្ញាធរ,ការដឹកជញ្ជូនដីដោយមិនគ្របតង់កៅស៊ូឲ្យបានត្រឹមត្រូវ,និងបង្កឲ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាននោះ ។

លោកអភិបាលរងខេត្តបានស្នើដល់ម្ចាស់អាជីវកម្មត្រូវផ្អាកសកម្មភាពអាជីវកម្មគ្រប់ទម្រង់ រហូតដល់មានការជូនដំណឹង និងត្រូវបំពេញកាតព្វកិច្ចត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន និងត្រូវមានវិក័យបត្របង់សួយសារត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានអោយបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តក៏បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវធ្វើការពិនិត្យ និងវាយតំលៃការដ្ឋានជីករណ្តៅដីមួយកន្លែងនេះមានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវដែរឬទេ ដើម្បីរងចាំការដោះស្រាយបន្តទៀត៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


