ព័ត៌មានជាតិ
អ្នកភូមិស្រែស្ពៃ ប្រកបរបរផលិតត្រសក់ចាវ ឆៃប៉ូវលក់អាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
ក្រៅពីមុខរបរធ្វើស្រែចំការ កសិកររស់តាមបណ្តោយផ្លូវជាតិលេខ១១ ស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួន៧គ្រួសារបានផលិតត្រសក់ចាវ និងឆៃប៉ូវលក់ចែកចាយធ្វើជាម្ហូបជាមួយបាយ បបរ យ៉ាងឆ្ងាញ់ពិសារ។

ក្នុងមួយឆ្នាំៗ ទាំងត្រសក់ចាវ និងឆៃប៉ូវ កសិករភូមិនេះផលិតលក់ទាំងការលក់រាយ និងបោះដុំមិនក្រោម១០០តោននោះទេ។ ហើយឆ្នាំនេះទីផ្សារលក់មិនសូវដាច់ដូចឆ្នាំមុនៗទេ មូលហេតុដោយសារបងប្អូនប្រជាពលរដ្ឋរកប្រាក់ចំណូលមិនសូវបាន ខណៈសេដ្ឋកិច្ចធ្លាក់ជាសកល។

លោកស្រី នី គឹមសីស អាយុ៤១ឆ្នាំ រស់នៅភូមិខាងលើបានបញ្ជាក់ឲ្យដឹងថា កសិករទាំង៧គ្រួសារបានអាស្រ័យផលផលិតត្រសក់ចាវ និងឆៃប៉ូវ លក់ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារជាយូរឆ្នាំមកហើយ គ្រួសារខ្លះ១០ឆ្នាំ ខ្លះ២០ឆ្នាំ និង គ្រួសារខ្លះទៀតរហូតដល់៣០ឆ្នាំឯណោះ។ ទាំងត្រសក់ចាវ មានចាវផ្អែម ប្រៃក្រៀម ឆៃប៉ូវ មានផ្អែមប្រៃ តម្លៃលក់មិនខុសគ្នាប៉ុន្មានទេ បើផ្អែម១គីឡូតម្លៃ៦ពាន់រៀល ប្រៃស្ងួត៨ពាន់រៀល។

ប្រជាពលរដ្ឋអាចទិញយកទៅធ្វើជាម្ហូប បន្ទាប់ពីម្ហូបត្រីសាច់នោះ គេអាចយកទៅឆ្នៃធ្វើជាម្ហូបបានច្រើនមុខ ទាំងត្រសក់ចាវ និងឆៃពៅ មានស្ងោរ ចៀន ស៊ុប ឆារ ។ល។ យ៉ាងឆ្ងាញ់ពិសារ សម្រាប់ទទួលទានបបរពេលព្រឹក ជាមួយបាយយ៉ាងឆ្ងាញ់ប្រកបដោយផាសុកភាព។ ប្រជាពលរដ្ឋជាច្រើននិយមមុខម្ហូបនេះណាស់ មិនថាជនបទ ទីក្រុង ពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ខ្ពង់រាបដែលប្រកបរបរធ្វើចំការ ពួកគាត់ទិញយកទៅជាម្ហូបព្រោះងាយស្រួលវេចខ្ចប់។

លោកស្រីបានបញ្ជាក់ទៀតថា របរនេះមានពេលខ្លះស្រួលលក់ដែរ គឺនៅពេលគេលក់អស់ ហើយយើងផលិតត្រៀមទុក ពេលនោះលក់ដាច់ខ្លាំង។ តែឆ្នាំនេះហាក់មានការប្រែប្រួល ដោយសារអ្នកហូបមានការយល់ដឹងផ្នែកវិជ្ជសាស្ត្រ មិនទទួលទានម្ហូបផ្អាប់ ហើយគាត់ទិញតែរបស់ផលិតថ្មីៗ វិញម្តង ដូច្នេះ អ្នកផលិតទុកច្រើន អាចពិបាកលក់បន្តិច។ ចំពោះការផលិតកសិករយើងអាចទទួលទិញទាំងត្រសក់ស្រស់ និងឆៃថាវ ពីចំការមានក្នុងខេត្ត តាមចំការដងទន្លេមេគង្គ ខេត្តកំពង់ចាម និងខេត្តកណ្តាល។ ក្រោយពីឆ្លងកាត់បច្ចេកទេសរយៈពេល៣ថ្ងៃ យើងអាចលក់បានហើយ ប្រាក់ចំណេញតិចតួចតែអាចផ្គត់ផ្គង់គ្រួសារបាន។

លោកស្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នអាជីវករបានផលិតត្រសក់ចាវ និងឆៃប៉ូវថ្មី ប្រកបដោយគុណភាព និងអនាម័យ តាមតម្រូវទីផ្សារ បងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ខេត្តត្បូងឃ្មុំ សូមកុំភ្លេចចូលជួយទិញត្រសក់ចាវ និងឆៃពៅ យកទៅទទួលទានធ្វើជាមុខម្ហូបតាមតម្រូវការ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


