ព័ត៌មានជាតិ
លោក ឌិត ទីណា ចាត់មន្រ្តីពីររូបចុះដោះស្រាយបញ្ហាតម្លៃស្រូវជូនកសិករនៅបាត់ដំបង និងបន្ទាយមានជ័យ
ក្រោយទទួលបានដំណឹងអំពីការធ្លាក់ចុះតម្លៃស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ លោក ឌិត ទីណា ចាត់តាំងមន្រ្តីពីរ គឺលោក ឃី កុសល និងលោក ឈុំ ឆុនលី រដ្ឋលេខាធិការក្រសួងកសិកម្ម ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យជាក់ស្តែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែងជូនដល់ប្រជាកសិករ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម នៅថ្ងៃទី ១៥ ខែ វិច្ឆិកា។

យោងតាមលិខិតនេះ បានគូសបញ្ជាក់ថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែ ធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវ ដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះ បើទោះជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ចាប់ពីដើមខែវិច្ឆិកាមក។
ជាក់ស្តែងនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញសម្ងួត និងកិនស្រូវប្រភេទផ្ការំដូលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។

ជាមួយនឹងបញ្ហាតម្លៃស្រូវ ក្រសួងកសិកម្ម បានអំពាវនាវដល់ប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែងឱ្យទាក់ទងផ្ទាល់ទៅក្រុមការងាររបស់ក្រសួង តាមលេខទួរសព្ទ ០៩៥ ៩៥១ ១១១( សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងបានទទួលព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់ពលរដ្ឋក្នុងបណ្តាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថា ក្រសួងមិនអើពើជួយដោះស្រាយ។ ដោយក្រសួងបាន សង្កត់ធ្ងន់ថា ការបង្ហោះព័ត៌មានបែបនេះ ធ្វើឱ្យមានការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាល់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាព ដើម្បីលក់ បណ្តាលឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


