Connect with us

សន្តិសុខសង្គម

រើសគ្រាប់មិនទាន់ផ្ទុះមកដុតលេង ក្មេងប្រុសជំទង់ម្នាក់របួសដាច់ជើងម្ខាង

បានផុស

នៅ

ក្មេងប្រុសជំទង់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងដាច់ជើងម្ខាងផង បន្ទាប់ពីបានយកគ្រាប់មិនទាន់ផ្ទុះទៅដុតលេងនៅលើដំបូកស្រែ ដែលបណ្ដាលឲ្យគ្រាប់នោះផ្ទុះឡើងតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីលោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ករណីផ្ទុះគ្រាប់នេះបានកើតឡើងនៅចំណុចបឹងទំយៀន ស្ថិតក្នុងភូមិទួលស្នួល ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយក្មេងជំទង់ដែលរងគ្រោះមានឈ្មោះ ឆៀង ថៃ រស់នៅក្នុងភូមិកើតហេត្តខាងលើ។

លោកអធិការបានបន្តថា នៅពេលនោះដែរទាំងកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងស៊ីម៉ាក់ បានចុះទៅពិនិត្យ និងស្រាវជ្រាវទើបដឹងថា នៅមុនពេលកើតហេតុក្មេងរងគ្រោះបានចេញទៅឃ្វាលគោជាមួយក្មេងៗដទៃទៀតនៅក្នុងភូមិជាច្រើននាក់។ លុះទៅដល់វាលស្រែក្មេងរងគ្រោះបានដើរបែកតែម្នាក់ឯង ហើយក៏បានប្រទះគ្រាប់ខ្នាត ៦០មីល្លីម៉ែត្រ ក៏រើសយកទៅដុតនៅលើដំបូក បណ្ដាលអោយផ្ទុះឡើងធ្វើឲ្យក្មេងរងគ្រោះដាច់ជើងម្ខាង និងរោលរបួសជាទម្ងន់។ ភ្លាមៗនោះដែរ ក៏ត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពបឹងខ្នារ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា។

បញ្ហាខាងលើនេះសមត្ថកិច្ច និងកម្លាំងស៊ីម៉ាក់ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណាត្រូវណែនាំកូនឲ្យយល់អំពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពិសេសគឺគ្រាប់ដែលនៅសេសសល់ដាច់ខាតមិនត្រូវប៉ះពាល់ឡើយ ហើយត្រូវរាយការណ៍ជាបន្ទាន់នៅពេលដែលជួបវត្ថុទាំងនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម