Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងកម្លាំងអគ្គស្នងការ បន្តចុះត្រួតពិនិត្យ តាមទីតាំងស្នាក់ដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scam

បានផុស

នៅ

លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និង ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តប្រតិបត្តិការចុះរដ្ឋបាល នៅតាមទីតាំងចំនួន៤ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើស Online Scams ជាក់ស្ដែងអាជ្ញាធរបានរកឃើញ ជនបរទេសស្នាក់នៅ និងសម្ភារមួយចំនួន ប៉ុន្តែមានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធទៅនឹងបទល្មើស online scam នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោកទេព ឃុនឆ័យព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានចុះត្រួតពិនិត្យចំនួន២ទីតាំងស្ថិតក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះផងដែរកម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងមួយកន្លែងជាប្រភេទអាគារកម្ពស់ ៣ជាន់ ពុំមានជនបរទេសស្នាក់នៅនោះទេ រួចកម្លាំងជំនាញបានបន្តពិនិត្យទីតាំងមួយកន្លែងទៀតជាប្រភេទ អគារកម្ពស់ ៨ជាន់ទាំងជាន់ផ្ទាល់ដីមាន៣២បន្ទប់មានជនបរទេសស្នាក់នៅប្រមូលផ្ដុំចំនួន ២៧នាក់ ស្រី១១នាក់ជាជនជាតិថៃពុំមានសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើស online scam នោះទេ។ រួចកម្លាំងអាជ្ញាធរបានធើ្វការអប់រំណែនាំ និង កិច្ចសន្យា ជាមួយម្ចាស់ទីតាំងផងដែរ។

ប្រតិបត្តិការចុះរដ្ឋបាលត្រួតពិនិត្យនេះលោក  លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិដោយមានការសម្របសម្រួលនីតិវិធីពីលោកសំរឹទ្ធ សុខុនព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងបានបន្តចុះត្រួតពិនិត្យអគារចំនួន២ទីតាំងក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត

ទីតាំងទី១ជាប្រភេទអគារកម្ពស់ ៤ជាន់ផ្ទាល់ដីមាន២២បន្ទប់នៅភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅរកឃើញជនជាតិឥណ្ឌូនេស៊ី៣១នាក់ស្រី ២១នាក់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវពុំមានសម្ភារៈសង្ស័យ និង ទីតាំងទី២ ជាប្រភេទអគារកម្ពស់ ៤ជាន់ផ្ទាល់ដីមាន៣៦បន្ទប់ នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ រកឃើញជនជាតិឥណ្ឌូនេស៊ី២៤នាក់ស្រី៧នាក់ មានលិខិតឆ្លងដែននិងទិដ្ឋាការត្រឹមត្រូវពុំមានសម្ភារៈសង្ស័យ។

ជាមួយគ្នាផងដែរ កម្លាំំងសមត្ថកិច្ចបានធើ្វការអប់រំណែនាំ ដល់ម្ចាស់ទីតំាងក្នុងករណី មានការសង្ស័យមានជនបរទេសពាក់ព័ន្ធបទល្មើស Online Scam សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាប់ ដើម្បីបង្ក្រាបបទល្មើស ឲ្យទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម