ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង ប្រកាសបិទការនេសាទត្រីកាម៉ុង រយៈពេល៤ខែ
រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងអំពីការបិទនេសាទត្រីកាម៉ុង ដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប រយៈពេល ៤ខែ។

បើតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ការធ្វើនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង ពាមក្រសោប ដែលមានផ្ទៃក្រឡាទំហំ ១២៨៣ ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ការនេសាទ ចាប់ពីថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣។
ជាមួយនឹងការជូនដំណឹងនេះ រដ្ឋបាលខេត្ត បានណែនាំប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទត្រីកាម៉ុង នៅក្នុងតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោបទាំងអស់ ត្រូវបញ្ឈប់សកម្មភាពនេសាទជាកំហិត។
រដ្ឋបាលខេត្តកោះកុង សង្ឃឹមថា ពលរដ្ឋដែលប្រកបរបរនេសាទ នឹងចូលរួមអនុវត្ត ដើម្បីរួមចំណែកគ្រប់គ្រងផលស្តុកត្រីកាម៉ុងឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យល្អប្រសើរ លើកកម្ពុស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
ប្រជាពលរដ្ឋទាំងអស់ នឹងអាចនេសាទធម្មតាឡើងវិញ នៅពេលផុតរយៈពេលនៃការបិទនេសាទនេះ។ នេះបើតាមរដ្ឋបាលខេត្តកោះកុង៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


