Connect with us

ព័ត៌មានជាតិ

ឧកញ៉ា គង់ សាង នាំយកថវិកា ២៤ម៉ឺនដុល្លារ ចូលរួមការងារបោសសំអាតមីននៅកម្ពុជា

បានផុស

នៅ

លោកឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងសហការី បានប្រគល់វិភាគទាននូវថវិកាចំនួន ២៤០.០០០ ដុល្លារ ជូនដល់អាជ្ញាធរមីន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដែលបានមកពីការរៃអង្គាសថវិកាពីបណ្តារោងចក្រផ្សេងៗ ដែលជាសមាជិកនៃសមាគម TAFTAC នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា គង់ សាង បានលើកឡើងថា វិភាគទាននេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការជួយដល់កិច្ចខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេស​សម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ លោកឧកញ៉ា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់អាជ្ញាធរមីន ក្នុងការងារសម្របសម្រួលសកម្មភាពមីននៅកម្ពុជា និងបានសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់រយៈពេល ៣០ឆ្នាំនេះ។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ ចំពោះឆន្ទះនៃការរួមចំណែកប្រកបដ៏សប្បុរស ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ​ពីសង្គ្រាម​នៅកម្ពុជា របស់សមាគម TAFTAC សហការី និងបណ្តារោងចក្រផ្សេងៗដែលជាសមាជិក ហើយកាយវិការ​ដ៏សប្បុរស ពិតជាមិនអាចបំភ្លេចបានសម្រាប់ប្រជាជនដែលកំពុងបន្តរស់នៅតំបន់​មានការគម្រាម​ដោយសារមីនប្រមាណជាង ១លាននាក់។

លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលជាស្ថាប័នឯកជនមួយចូលរួមជួយដល់​ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ បង្កើតនូវឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ លើកកម្ពស់ជីវភាពរស់នៅ និងបានកសាងនូវសមត្ថភាពវិជ្ជាជីវៈជូនប្រជាពលរដ្ឋខ្មែរ ផងដែរ។

លោកបន្តទៀតថា វិភាគទាននេះ អាជ្ញាធរមីន នឹងយកទៅប្រើប្រាស់ដើម្បីធ្វើការបោសសម្អាតមីននៅស្រុកគិរីសាគរ ខេត្តកោះកុង ជាពិសេសនឹងប្រែក្លាយកោះស្តេចដែលកំពុងរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទៅជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខេត្តកោះកុង នៅសល់ផ្ទៃដីមានមីន ជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៦៣ ចម្ការមីន ហើយនឹងអាចប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ក្រោមការគាំទ្រពី​រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានការចូលរួមពីសមាគម TAFTAC ផងដែរ។

ជាមួយគ្នានេះផងដែរ អាជ្ញាធរមីន និង សមាគម TAFTAC ក៏បានចុះអនុស្សារណៈនៃការយោគ​យល់គ្នាស្តីពីការបង្កើត​កិច្ចសហការ និងការគាំទ្រដល់ប្រជាពលរដ្ឋពិការនិងងាយរងគ្រោះ ដែលក្នុងនោះវិទ្យាស្ថាន​បណ្តុះបណ្តាលវិស័យកាត់​ដេរកម្ពុជា (CGTI) នៃសមាគម TAFTAC នឹងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋពិការ និងងាយ​រងគ្រោះ ដើម្បីឲ្យពួកគាត់ទទួលបាននូវសមត្ថភាពគ្រប់គ្រាន់អាចបម្រើការងារនៅតាមបណ្តារោងចក្រ​ផ្សេងៗដែលជា​សមាជិកនៃសមាគម TAFTAC ។ លោកឧកញ៉ា គង់ សាង បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា បានបង្ហាញអំពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដ៏មានសារសំខាន់ក្នុងការចូលរួមសម្រាលបន្ទុកសង្គមផង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣៨ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម