Connect with us

ព័ត៌មានជាតិ

របស់ ៣ យ៉ាងនេះ គឺឯកឧត្តម ហ៊ុន ម៉ាណែត ចូលចិត្តបំផុតនៅក្នុងជីវិតរបស់លោក

បានផុស

នៅ

មនុស្សម្នាក់ៗកើតមកតែងតែមានចំណង់ចំណូលចិត្តប្លែកៗ និងខុសៗគ្នា។​ យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូច្នេះដែរ។ បើតាមសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»របស់អ្នកនិពន្ធ ពៅ សុខ គឺឯកឧត្តមបណ្ឌិត ចូលចិត្តណាស់ឯកសណ្ឋានយោធា ឬសម្ភារៈសឹក ការចិញ្ចឹមមាន់ និងការចិញ្ចឹមត្រីក្រឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនិពន្ធ ពៅ សុខ បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់នៅក្នុងសៀវភៅរបស់ខ្លួនថា ឯកឧត្តម ហ៊ុន ម៉ាណែត ចូលចិត្តខ្លាំងឯកសណ្ឋានទាហាន ដោយរូបភាពខ្លះឯកឧត្តម ហ៊ុន ម៉ាណែត បានពាក់ខោអាវកងទ័ពជើងទឹក ហើយមានពេលខ្លះ គឺមានរបៀបស្រោមកាំភ្លើង និងកាំភ្លើងជ័រកាលពីជំនាន់ដើមថែមទៀតផង។ បន្ថែមលើនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ចូលចិត្តអាណិតមាន់ណាស់ គ្រាន់តែឃើញគេព្យួរមាន់លក់ ឬឃើញគេលក់មាន់ គឺឯកឧត្តម តែងតែងទិញយកទៅចិញ្ចឹមឡើងពេញផ្ទះតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ត្រង់កន្លែងហ្នឹងថា៖«​ជាការសង្កេត កូននេះ ទី១ គឺចូលចិត្តឯកសណ្ឋានកងទ័ព ទី២ គឺចូលចិត្តមាន់។ គេមិនមែនជាអ្នកជល់មាន់ទេ ប៉ុន្តែ គេអាណិតមាន់ គេចង់បានមាន់ ហើយពេលនោះ ខ្ញុំមិនមានកូនច្រើនទេ កូននៅតូចៗហើយមាន់ក៏វាច្រើន ហើយ ទី៣ គឺគេចូលចិត្តចិញ្ចឹមត្រីក្រឹម។ ប៉ុន្តែ មិនមែនជាអ្នកជល់ត្រីក្រឹមទេ»។

ក្រៅពីចំណូលចំណូលចិត្តទាំង ៣ ខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ត្រូវបានមហាជនទូទៅកត់សម្គាល់​ថា ជាមនុស្សម្នាក់ច្រគត់ច្រគំ ប៉ុន្តែ ម៉ឺងម៉ាត់ និងហ្មត់ចត់នឹងការងារណាស់។ ឯកឧត្តម ក៏ជាមនុស្សដែលមិនសូវចូលចិត្តលេងសើចច្រើន ឬនិយាយលេងជាសាធារណៈច្រើនដូចឪពុក គឺសម្តេចតេជោ ហ៊ុន សែន។ ត្រង់ចំណុចនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានរៀបរាប់ឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនលេងអ្វីផ្តេសផ្តាសនោះឡើយ ឯការលេងសើចទៀត ក៏មិនមែនជាអ្នកលេងសើចជ្រុលហួសហេតុទេ។ បើតាមសម្តេចតេជោ គឺឯកឧត្តម ហ៊ុន ម៉ាណែត ច្រើនតែលេងសើចជាមួយប្អូនៗ ចំណែកឯ ការលេងសើចជាមួយអ្នកដទៃវិញ គឺមិនដែលមានភាពច្រឡើសបើស ឬក៏ភាពហួសហេតុនៃការលេងសើចឡើយ៕

ដោយ៖ វណ្ណ​ សុគន្ធា  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម