ព័ត៌មានជាតិ
ក្រៅពីអង្ករ នៅមានផលិតផលរបស់កម្ពុជាមួយចំនួនទៀត ត្រូវពិភាក្សាដើម្បីនាំចូលទៅកាន់ប្រទេសម៉ាល់ឌីវ
ក្រៅពីអង្ករ គឺថ្នាក់ដឹកនាំ កម្ពុជា-ម៉ាល់ឌីវ បានពិភាក្សាពីការនាំចូលផលិតផលកសិកម្ម ផលិតផលកាត់ដេរ និងផលិតផលមួយចំនួនរបស់កម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវ។ រីឯម៉ាល់ឌីវវិញ រំពឹងថា កម្ពុជានឹងពិចារណានាំចូលគ្រឿងសមុទ្រ និងត្រីពីប្រទេសរបស់ខ្លួន។

ការពិភាក្សានេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅប្រទេសម៉ាល់ឌីវ។ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ និងថ្នាក់ដឹកនាំមួយចំនួនទៀត នៃប្រទេសនេះ។
សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋម៉ាល់ឌីវ និងព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់ នៃពាណិជ្ជកម្មទ្វេភាគី និងបានកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។

ដោយទទួលស្គាល់ ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាល់ឌីវ នៅមានកម្រិតនៅឡើយដែលអាចធ្វើឲ្យប្រសើរឡើង ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍ និងបានលើកទឹកចិត្តឲ្យវិស័យឯកជនកម្ពុជា និងម៉ាល់ឌីវ សហការគ្នាជិតស្និទ្ធ ដើម្បីប្រើប្រាស់ឲ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបាន ពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ម៉ាល់ឌីវ ក្នុងការនាំចូលអង្ករពីកម្ពុជា និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា ពីការនាំចូលកសិផលកសិកម្មរបស់កម្ពុជាផ្សេងទៀត មានដូចជា៖ ពោត ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងផ្លែឈើ, ផលិតផលកាត់ដេរ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ, និងផលិតផលក្រៅពីសម្លៀកបំពាក់ មានដូចជា៖ គ្រឿងអគ្គិសនី អំពូលភ្លើង សម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ។
ចំណែកឯ ភាគីម៉ាល់ឌីវ ក៏បានរំពឹងដែរថា ប្រទេសកម្ពុជានឹងពិចារណានាំចូលនូវគ្រឿងសមុទ្រ និងត្រីរបស់ម៉ាល់ឌីវ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


