ព័ត៌មានជាតិ
ស៊ីម៉ាក់ចាប់ផ្តើមចល័តកងកម្លាំងបោសសំអាតមីនទៅកាន់ខេត្តចំនួន៥ តាមផែនការ
អង្គភាពស៊ីម៉ាក់បានចាប់ផ្តើមចល័តកងកម្លាំងបោសសំអាតមីនទៅកាន់ខេត្តគោលដៅចំនួន៥រួមមានខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និងខេត្តប៉ៃលិន ដើម្បីរំដោះផ្ទៃដីមានគ្រាប់មីននៅឆ្នាំ២០២៣នេះ ឱ្យបានជាង ១ម៉ឺនហិកតា តាមផែនការ។

សកម្មភាពបោសសំអាតមីនេះ ទទួលថវិកាពីគម្រោងមូលធូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ជាកញ្ចប់ថវិកា ដែលសម្តេចតេជោ ទទួលបានពីសម្បុរសជននានាប្រមាណ៣០លានដុល្លារ អាមេរិកសម្រាប់បោស សំអាត មីននៅតាមបណ្តាខេត្តចំនួន១០។
បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានសរសេរនៅក្នុងបណ្តាញ សង្គមហ្វេប៊ុកថា គម្រោងមូលធូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥នេះជាកញ្ចប់ថវិកាដែលសម្តេចតេជោបានអនុម័តនោះ អាចរំដោះផ្ទៃដីចម្ការមីនបានចំនួន១៨,០០០ហិកតា ក្នុងចំនួននេះអង្គភាពស៊ីម៉ាក់នឹងបោសសម្អាតតំបន់ចម្ការមីនចំនួន១០,៦០០ហិចតា ក្នុងខេត្តកំពង់ធំ សៀមរាប និងស្រុកខ្លះនៃខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។

គម្រោងនេះជួយគាំទ្រកម្លាំងជំនាញនានាចំនួនជិត៦០០នាក់ ដែលមានសុនខហិតមីនចំនួន១៣ក្រុម កងអនុសេនាតូចគ្រឿងចក្រចំនួន២១កង និងក្រុមស្រាវជ្រាវនិងបោសសម្អាតមីនចំនួន៣៦ក្រុម។
ចំណែកលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ធ្លាប់បានមានប្រសាសន៍ថាថវិកាផ្ដល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រមាណ ៣០លានដុល្លារ អាមេរិក ត្រូវបានបែងចែកទៅកងកម្លាំងចំនួន៣ ដើម្បីធ្វើការងារបោសសំអាត ចម្ការមីន នៅឆ្នាំ២០២៣ ក្នុងខេត្តចំនួន១០ ក្នុងនោះ មានកងកម្លាំងមជ្ឈមណ្ឌលសកម្មកំចាត់មីនកម្ពុជា (CMAC) កងទ័ពជើងគោក និងកងកម្លាំងមួកខៀវ ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា សម្រាប់ផ្ទៃដីដែលកម្លាំងទាំង៣ នឹងត្រូវបោសសំអាត មានចំនួនជាង ១៨០គីឡូម៉ែត្រឡា ខណៈថវិកាបានមកពីប្រទេសជាដៃគូ និងសប្បុរសជននានា គឺត្រូវប្រើប្រាស់លើការងារបោសសំអាតចម្ការមីន នៅទូទាំងប្រទេស ជាច្រើនគីឡូម៉ែត្រក្រឡាទៀត។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ការបោសសំអាតចម្ការមីននេះ នៅឆ្នាំ២០២៣ កងកម្លាំងមួកខៀវ នឹងអនុវត្តនៅខេត្តកោះកុង និងខេត្តមណ្ឌលគិរី លើផ្ទៃដីជាង ២៧គីឡូម៉ែត្រក្រឡា, កងទ័ពជើងគោក អនុវត្តនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ លើផ្ទៃដីជាង ៤៦គីឡូម៉ែត្រក្រឡា។ ចំណែកកម្លាំងស៊ីម៉ាក់អនុវត្តនៅខេត្តប៉ៃលិន ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ លើផ្ទៃដីចំនួនជាង ១០៦គូឡូម៉ែត្រក្រឡា ។
ថវិកាសម្ដេចតេជោ ៣០លានដុល្លារនេះ សកម្មភាពបោសសំអាតមីន នៅដើមឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំមុនៗ គឺមានល្បឿនលឿនជាង ព្រោះមានកងកម្លាំងជាច្រើន ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស រួមទាំងមានសម្ភារបោសសំអាតទំនើប។ នេះជាការបន្ថែមរបស់លោក លី ធុជ៕ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


