ព័ត៌មានជាតិ
សង្កាត់ព្រែកកំពឹស ក្លាយជាទីប្រជុំជនអ៊ូអរ មានផ្លូវបេតុងខ្វាត់ខ្វែង
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ ដូចជា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ស្ពាន ប្រព័ន្ធលូបង្ហូរទឹកខ្វាត់ខ្វែង សម្រាប់បម្រើផលប្រយោជន៍ពលរដ្ឋទូទៅ ។
ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងកើតមានផ្លូវបេតុងស្ទើរគ្រប់ទីកន្លែង ដើម្បីបម្រើផលជូនប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់ប្រជាពល រដ្ឋរស់នៅភូមិព្រែកកំពឹសតែម្តង ដែលពីដើមឡើយ ស្ថានភាពផ្លូវទាំងនេះ គឺជាផ្លូវដីតូចៗ ពិបាកធ្វើ ដំណើរខ្លាំងណាស់ ។

ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទៅលែងលំបាកដូចកាលពីមុនទៀតហើយ ដោយ សារបានអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌដង្កោ ជាពិសេសសាលារាជធានីភ្នំពេញ បានខិតខំស្វះ ស្វែងក្នុងការកែប្រែស្ថាបនាពីផ្លូវដី ទៅជាផ្លូវបេតុងឲ្យមានសភាពរឹងមាំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះអាជ្ញាធរខណ្ឌដង្កោ ក៍បានសំណូមពរទៅដល់អ្នកធ្វើដំណើរទូទៅ ក៏ដូចជាអ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ ដែលនាំឲ្យឆាប់ខូចផ្លូវព្រោះ ការស្ថាបនាផ្លូវនីមួយៗ ត្រូវចំណាយលុយអស់ច្រើនណាស់ សម្រាប់អ្នកដំណើរទូទៅ ដូច្នេះគួរចេះស្រលាញ់ និងថែរក្សាផ្លូវឲ្យបានល្អប្រសើរ ទើបប្រើប្រាស់បានយូរអង្វែង ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


