ព័ត៌មានជាតិ
រដ្ឋបាលឃុំជ្រោយបន្ទាយ ខិតខំពន្លឿនការអភិវឌ្ឍន៍ផ្លូវឃុំ ដើម្បីកាត់បន្ថយចំណាយរបស់កសិករក្នុងការដឹកកសិផល
រដ្ឋបាលឃុំជ្រោយបន្ទាយ ខិតខំធ្វើយ៉ាងណាដើម្បីពន្លឿនការអភិវឌ្ឍន៍នៅក្នុងឃុំ ដើម្បីងាយស្រួល និងចូលរួមកាត់បន្ថយការចំណាយរបស់កសិករក្នុងការដឹកកសិផលនៅក្នុងឃុំទាំងមូល តាមរយៈគម្រោងថ្នាក់ជាតិក៏ដូចជាគម្រោងអភិវឌ្ឍឃុំតាមរយៈមូលនិធិឃុំ។ លោក ប៉ិច ងន់ស្រ៊ី មេឃុំជ្រោយបន្ទាយ បានឲ្យ«កម្ពុជាថ្មី»ដឹងនៅថ្ងៃទី១០ ខែមិថុនា នេះ។

លោកមេឃុំជ្រោយបន្ទាយ បានឲ្យដឹងថា វឌ្ឍនភាពនៃការស្ថាបនាផ្លូវខេត្ត លេខ ២៧៩ គឺបានចាប់ផ្ដើមបើកការដ្ឋាន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ គិតរហូតមកដល់ពេលបច្ចុប្បន្ន បាននិងកំពុងស្ថាបនាដោយក្រុមការងារកងវិស្វកម្ម សម្ដេច ជាស៊ីម សម្រេចបានដំណាក់កាលទីមួយ លើការងារចាក់ដីសរ ដោយនៅរងចាំការវាយតម្លៃពីក្រុមគណៈកម្មការបច្ចេកទេស។ បន្ថែមពីនេះ ក្រុមការងារកងវិស្វកម្ម នឹងបន្តចាក់ដីគ្រួសក្រហមកម្រាស់ ២០សង់ទីម៉ែត្របន្ថែមទៀត រួចហើយនឹងបន្តចាក់ថ្មម៉ិច (ថ្មល្អិត) កម្រាស់ ២០សង់ទីម៉ែត្របន្ថែមពីលើទៀត ទើបឈានដល់ការចាក់កៅស៊ូ ប្រភេទ DBST ។
ក្នុងនាមរដ្ឋបាលឃុំ លោកបានសហការ និងជំរុញដល់កងវិស្វកម្មជួយពន្លឿនធ្វើយ៉ាងណាឲ្យការស្ថាបនានេះឲ្យបានលឿន ងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ។

ជុំវិញការអភិវឌ្ឍផ្លូវ ១ខ្សែនេះ លោកបានបន្តថា ពីដើមផ្លូវនេះជាផ្លូវលំ មានទទឹងទំហំ ៥ ម៉ែត្រ នារដូវខែវស្សាមកដល់ផ្លូវរអិលពិបាកធ្វើដំណើរ អាជ្ញាធរឃុំតែងតែធ្វើការជួសជុលដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមក។ ប៉ុន្តែឥឡូវនេះ រដ្ឋបាលឃុំជ្រោយបន្ទាយបានទទួលគម្រោងពីថ្នាក់ជាតិត្រូវបានពង្រីកផ្លូវនេះទៅជាផ្លូវក្រាលកៅស៊ូ និងមានទទឹងទំហំ ១២ ម៉ែត្រ។
លោកបានបញ្ជាក់ថា ឃុំជ្រោយបន្ទាយ ភូមិសាស្ត្រមានផ្ទៃដីធំ ភូមិក៏ឆ្ងាយ ផ្លូវក៏ច្រើន ចំណែកឯផ្លូវតាមដងទន្លេ ឬហៅថា ផ្លូវខេត្ត លេខ ២៧៩ នេះ គឺមានប្រវែង ១៥ គីឡូម៉ែត្រ ។ នៅក្នុងឆ្នាំ២០២៣ ឃុំបានទទួលគម្រោងកែលម្អការតភ្ជាប់បណ្ដាញផ្លូវថ្នល់ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ប្រវែង ៣ ៥០០ ម៉ែត្រ ហើយនៅក្នុងឆ្នាំ២០២៥ នេះ ឃុំបានទទួលគម្រោងផ្លូវចាក់កៅស៊ូបន្ថែម ប្រវែងជាង ៤ ០០០ ម៉ែត្របន្ថែមទៀត ដើម្បីប្រែក្លាយផ្លូវនេះ ទៅជាផ្លូវខេត្តលេខ ២៧៩ តភ្ជាប់រវាងឃុំសោប និងជ្រោយបន្ទាយ ស្ថិតក្នុងស្រុកព្រែកប្រសព្វ និងតភ្ជាប់រវាងឃុំជ្រោយបន្ទាយជាមួយឃុំវឌ្ឍនៈ ស្រុកសំបូរ។

ក្នុងនោះ រដ្ឋបាលឃុំ ជ្រោយបន្ទាយ ទទួលបានសមិទ្ធផល ស្ពានបេតុងចំនួន ២កន្លែង ផងដែរ ហើយឥឡូវនេះ ការធ្វើដំណើរដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋពីស្រុកសំបូរ ឆ្លងកាត់ឃុំជ្រោយបន្ទាយមានការធ្វើការចរាចរណ៍ច្រើន បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន ដែលឃុំនៅពុំទាន់មានស្ពាន និងផ្លូវល្អ ពោលគឺហាក់បីជាមានការកាត់ផ្ដាច់ និងមានចម្ងាយឆ្ងាយ ពីឃុំមួយទៅឃុំមួយ៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


