ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យសប្បុរសជនចូលរួមកសាង «អន្តេរវាសិកដ្ឋាន» សម្រាប់សិស្សស្ត្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យសប្បុរសជនចូលរួមនៅក្នុងការលើកសាង «អន្តេរវាសិកដ្ឋាន» សម្រាប់សិស្ស-និស្សិត ជាស្រ្ដី ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។

នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១២ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗនេះ សម្ដេច បានដាក់ចេញនូវទិសដៅ នៃការយកចិត្តទុកដាក់ទៅលើកសាង «អន្តេរវាសិកដ្ឋាន» សម្រាប់សិស្ស-និស្សិត ជាស្រ្ដី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជន ចូលរួមនៅក្នុងការលើកសាង «អន្តេរវាសិកដ្ឋាន» សម្រាប់សិស្ស-និស្សិត ជាស្រ្ដី នៅតាមវិទ្យាល័យនានា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ដូច្នេះជាមួយនឹងថវិការបស់រដ្ឋ យើងក៏អំពាវនាវចំពោះសប្បុរសជន នៅតាមទីកន្លែងនានា ចូលរួមក្នុងការធ្វើ «អន្តេរវាសិកដ្ឋាន» សម្រាប់សិស្សជាស្ត្រី នៅជនបទរបស់យើង ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ សម្រាប់ស្រ្ដីរបស់យើង»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


