Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ទាត់ចោលការសរសេរញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី

បានផុស

នៅ

សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាល្ងាចថ្ងៃសុក្រនេះ បាន​ប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែល​បាន​ចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។

សម្តេច​ថា សម្តេចនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

តាមរយៈទំព័រហ្វេសប៊ុក សម្តេច ទៀ បាញ់ បានសរសេរដូច្នេះ​ថា «កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាព​ទឹក​ដី​បាន​គត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំង​ដាច់​ខាត​ចំពោះ​ឧបាយកល​ទុច្ចរិត​របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គមជាតិមិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។

សម្តេច ទៀ បាញ់ បានអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធិផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

មេដឹកនាំ ស៊ែបបូស្នៀ ថា អង់គ្លេស កំពុងរិះរិកវិធីផ្ដួលរំលំរដ្ឋាភិបាលទីក្រុង​បែលក្រាដ

ជីវិតកម្សាន្ដ៩ នាទី មុន

ឯម រៀម សុំទោសកំហុសឆ្គងធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា

ព័ត៌មានជាតិ២២ នាទី មុន

ក្រុមប្រឹក្សារាជធានី បោះឆ្នោត រកបាន ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ

ព័ត៌មានជាតិ៤២ នាទី មុន

ស្តង់ដា​កិច្ចសន្យា​រួម​លើ​កម្ចី​ធនាគារ​ជិត​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់ៗ

ព័ត៌មានជាតិ៤៥ នាទី មុន

រដ្ឋមន្ត្រីអប់រំ ៖ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម