ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ត្រូវបន្តរួមគ្នាសាងល្អ រួមគ្នាដោះស្រាយចម្ងល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការជំរុញដល់មន្ត្រីគ្រប់ថ្នាក់មូលដ្ឋាន ត្រូវបន្តរួមគ្នាសាងល្អ រួមគ្នាដោះស្រាយចម្ងល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរថែមទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសង្កាត់ឫស្សីកែវ នៅស្នាក់ការគណបក្សប្រជាជនសង្កាត់ ស្ថិតនៅផ្លូវភូមិខាំងសារិន ក្រុមទី ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣។

លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកទាំងអស់ នៃសង្កាត់ឫស្សីកែវ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកជំទាវ បានថ្លែងនូវការកោតសរសើរដល់ លោក មូល វីរៈ ដែលជាចៅសង្កាត់ បានដឹកនាំគ្រប់គ្រង ធានាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ បានល្អ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដើម្បីចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍រាជធានីភ្នំពេញ។

លោកជំទាវ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសង្កាត់ឫស្សីកែវ ៖
១.ត្រូវរួមបន្តថែរក្សា និងពង្រឹងប្រសិទ្ធភាពការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត។
២.គណបក្សសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត បើទោះបីជាគណបក្សប្រឆាំង បើទោះបីជាមានការថមថយការគាំទ្រយ៉ាងណាក៏ដោយ។
៣.ត្រូវរួមគ្នាធ្វើអំពើល្អ រួមគ្នាដោះស្រាយចម្ងល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ រហ័ស ទាន់ចិត្ត។
៤.ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងត្រូវចេះផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗរបស់គណបក្សជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
៥.ត្រូវរួមគ្នាអនុវត្ត និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ទាំងអស់គ្នា៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


