ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សំណេះសំណាលជាមួយក្រុមសម្តែងហាត់សម ត្រៀមក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
នៅក្នុងឱកាសទិវាអ្នកម្តាយ កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញ សម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសម្តែងដែលកំពុងហាត់សម ត្រៀមក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងឱកាសនោះ សម្តេច ម៉ែន សំអន បានសម្តែងការនឹករលឹក និងអរគុណដល់ក្រុមសំដែងទាំងអស់ដែលបាននឹងកំពុងហាត់សម និងបានផ្តាំផ្ញើឲ្យក្រុមសម្តែងទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមបញ្ចេញឲ្យអស់ពីសមត្ថភាព នៅថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ ។

ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


