ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន បួងសួងដល់ទេវតាឆ្នាំថ្មី ជួយថែរក្សាថ្នាក់ដឹកនាំប្រទេស ក៏ដូចពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការបួងសួងដល់ទេវតាឆ្នាំថ្មីជួយថែរក្សាថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក៏ដូចពលរដ្ឋទាំងអស់ទទួលបានសេចក្តីសុខនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ ដែលនឹងឈានមកដល់ នៅថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ នាពេលខាងមុខនេះ នាស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) កាលពីរសៀល ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣។

ពិធីនេះផងដែរបានរៀបចំឡើងតាមបែបប្រពៃណីព្រះពុទ្ធសាសនា គឺក្នុងគោលបំណងសុំពរជ័យ សិរីសួស្ដីគ្រប់ប្រការពីទេវតាឆ្នាំថ្មី និង សុំជួយដល់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀតគ្រប់ភារកិច្ចរបស់ខ្លួន៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


