Connect with us

ព័ត៌មានជាតិ

ម្ចាស់​កំពង់​ចម្លង​និង​អ្នក​បើក​ទូក​ចម្លង​ជាង ១០០ នាក់ ទទួល​​ការ​បណ្ដុះបណ្ដាល​នាវាចរណ៍

បានផុស

នៅ

សិក្ខាកាម​ជាង ១០០ នាក់ ដែល​ជា​ម្ចាស់​កំពង់​ចម្លង និង​អ្នក​បើកបរ​ទូក​ចម្លង​នៅ​ក្នុង​ខេត្តកណ្តាល ទទួលបាន​​ការ​បណ្តុះបណ្តាល​ពី​សុវត្ថិភាព​ផ្លូវ​ទឹក និង​ជំនាញ​បើកបរ​នាវា។

វគ្គ​​បណ្តុះបណ្តាល​រយៈពេល ៥ ថ្ងៃ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ មាន​ការ​ចូលរួម​ពី​គ្រូ​ឧទ្ទេស​ចំនួន ៦ នាក់ មកពី​អគ្គនាយកដ្ឋាន​ផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌួង វណ្ណៈ ប្រធានការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាលនេះ​សិក្សា​ទៅ​លើ​ប្រធាន​បទ​ចំនួន ៦ រួម​មាន​៖

1. ការ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​នាវា និង​ការ​គណនា​វាស់វែង​នាវា 
2. នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​នាវា
3. ទីតាំង​ភូមិសាស្ត្រ​ផ្លូវទឹក ចរន្តទឹក ការ​គណនា​ល្បឿន​នាវា ប្រភេទ​ពោងសញ្ញា និង​លក្ខណៈនាវា។ ការ​បង្ការ ការ​តាមដាន និង​ការ​ប្រយុទ្ធ​ទល់នឹង​អគ្គីភ័យ​នៅ​លើ​នាវា
4. សុវត្ថិភាព​តាម​ផ្លូវ​សមុទ្រ និង​វិធានអន្តរជាតិ ស្ដីពីការពារ​ការប៉ះទង្គិចនៅសមុទ្រ (COLREG)
5. មូលដ្ឋាន​គ្រឹះ​របស់នាវិក (Seamen Basic Skill)។ បច្ចេកទេស​នៃការរៀបចំចងខ្សែពួរ និង​ខ្សែកាប សម្រាប់​សណ្តោង​នាវា
6. ការយល់ដឹងពីម៉ាស៊ីននាវាទូទៅ។ ការថែទាំ គណនាល្បឿន និងជួសជុលម៉ាស៊ីននាវា

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សុវត្ថិភាព​តាម​ផ្លូវទឹក និងជំនាញ​បើកបរនាវាថ្នាក់លេខ ៣ ដល់​ម្ចាស់​អាជីវកម្ម​កំពង់ចម្លង និង​អ្នកបើកបរទូកចម្លង លោក ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា តាមរយៈ​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាលនេះ នឹង​អាច​បង្កើន​ការ​​យល់​ដឹង​​ដល់​ម្ចាស់​អាជីវកម្ម​ទូកដ​ចម្លង និង​អ្នកបើកបរ​លើ​ផ្នែក​សុវត្ថិភាព​ផ្លូវទឹក​និង​ជំនាញ​បើកបរ​នាវា​ស្រប​តាម​បច្ចេកទេស។

យោង​តាម​លទ្ធផល​និង​បទពិសោធន៍​ការងារ​កន្លងមក ការដឹកជញ្ជូន​តាម​ផ្លូវទឹក​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន។ ជាក់ស្ដែង កាលពី​ឆ្នាំ២០២២ មាន​ឧបទ្ទវហេតុ​លិចទូក​ដ​ចម្លង នៅ​ភូមិ​កោះចំរើន ឃុំ​កំពង់ភ្នំ ស្រុក​​លើកដែក ខេត្ត​កណ្ដាល ដែល​ឧបទ្ទវហេតុ​នោះ​បាន​ធ្វើ​ឲ្យ​សិស្ស​សាលា​ស្លាប់ ១១នាក់។ ករណី​នេះ​កើត​ឡើង ដោយ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​បើកបរ ហើយ​នៅ​លើ​ទូកដ​ចម្លង​មិនមាន​ភ្លើងបំភ្លឺ គ្មាន​ពោង​សុវត្ថិភាព និង​សម្ភារៈ​ជួយសង្គ្រោះ។

ទាក់ទង​ការ​គ្រប់គ្រងកំពង់​ចម្លង​ដែលកំពុង​ធ្វើ​អាជីវកម្មនៅក្នុង​ខេត្តកណ្តាល លោក ម៉ឹង យូឡេង ​បាន​បញ្ជាក់​ថា ជំហាន​ដំបូង​មន្ទីរ​មិន​ទាន់អាច​​ចុះ​អនុវត្ត​​ភ្លាមៗ គឹ​អំពាវនាវ​ដល់​ម្ចាស់​ធ្វើ​អាជីវកម្មកំពង់​ចម្លង​ត្រូវ​មក​ចូលរួម​វគ្គ​សិក្សា​សិន ដើម្បី​បាន​យល់​​ពី​តម្លៃ​នៃការ​ដឹកជញ្ជូន និង​ជ្រួត​ជ្រាប​ពី​បញ្ហា​បច្ចេកទេស​ក្នុង​ការ​ការ​ត្រួតពិនិត្យ​នាវា ការ​បញ្ជា​នាវា ធានា​សុវត្ថិភាព​ការ​ដឹក​ជញ្ជូន​ស​ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ជា​យថាហេតុ​។ ក្រោយ​ផ្តល់ការ​​បណ្តុះបណ្តាល​ មន្រ្តីជំនាញ​នឹង​ចុះ​ត្រួត​ពិនិត្យ​តាម​ទីតាំង​ប្រកប​អាជីវកម្ម​កំពង់​ចម្លង​ ហើយ​បើ​រក​ឃើញ​ថា​ម្ចាស់​អាជីវកម្ម​ទូក​ដ​ចម្លង​ណា​មិន​អនុវត្ត​បាន​ត្រឹម​ត្រូវតាម​បច្ចេកទេស​ដែល​បាន​ណែនាំ​ នឹង​អាច​ឈាន​ទៅ​ដាក់​ពិន័យ​និង​បិទ​អាជីវកម្ម​តែ​ម្តង។

យោងតាម​​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល បច្ចុប្បន្ន​នៅ​ក្នុង​ខេត្តកណ្តាល​មាន​អាជីវកម្ម​កំពង់​ចម្លងចំនួន ៨១ កន្លែង និង​កំពង់ផែមាន​ចំនួន ៤៤ កន្លែង។

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន តាម​រយៈ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​កំពុង​ជំរុញ​រៀបចំ​ច្បាប់​ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​និង​កំពង់ផែ​ឲ្យ​បាន​ឆាប់ ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ឲ្យ​មាន​សុវត្ថិភាព។

​​នៅ​ក្នុង​សន្និសីទ​វឌ្ឍនភាពរបស់ក្រសួង​សាធារណការ​កាលពី​ពេលកន្លងទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបាន​បញ្ជាក់ថា ឧបទ្ទវហេតុ​លិច​ទូកដ​ចម្លងនៅ​​ភូមិ​កោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ជំរុញ​ឲ្យ​ក្រសួង​ត្រូវ​តែ​ពន្លឿន​បង្កើត​ច្បាប់​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ និង​ច្បាប់​កំពង់ផែ​ឲ្យ​បាន​ឆាប់​បំផុត​។ លោក​ទទួលស្គាល់​នៅ​ចន្លោះ​ប្រហោង​ដែល​ក្រសួង​មិន​បាន​ចុះទៅ​​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់។ ណា​មួយ​ដោយសារ​មិន​ទាន់​មាន​ច្បាប់​ដើម្បី​អនុវត្ត។

“តើ​ទូក​ដ​សព្វ​ថ្ងៃ​ដែល​បើក​សេវា​ចម្លង​អ្នក​ដំណើរ មាន​អាវ​ពោង​សុវត្ថិភាព​គ្រប់គ្រាន់​អត់? បើ​លិច​ទៅ​មាន​អាវ​ពោង​ការពារ​អ្នក​ដំណើរ​អត់? ចឹង​ទេ​យើងត្រូវ​មាន​ច្បាប់​​គ្រប់គ្រង​”។

ចំពោះ​ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​នៅ​ភូមិ​កោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលដែល​បានបណ្ដាល​​ឱ្យសិស្សសាលាស្លាប់ចំនួន ១១ នាក់ លោក​ ស៊ុន ចាន់ថុល ​បន្ថែមពីការ​ចូលរួម​រំលែក​ទុក្ខ ​លោករំពឹង​ថានៅ​ពេល​ច្បាប់​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ និង​ច្បាប់​កំពង់ផែ​​ដាក់​ឲ្យ​អនុវត្តស្រប​តាម​ស្ដង់​ដារ​បច្ចេក​ទេស នឹង​ទប់​ស្កាត់មិន​ឲ្យ​​មាន​ហេតុការណ៍​អាក្រក់​នេះ​កើត​ឡើង​​ជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៧ នាទី មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម