Connect with us

ព័ត៌មានជាតិ

គូស្វាមីភរិយាស្ថាបនិក អង្គការ PSE ទទួលពានរង្វាន់ពលរដ្ឋបារាំងឆ្នើមនៅបរទេស ឆ្នាំ២០២៣

បានផុស

នៅ

លោកស្រី Marie-France Des Pallières សហស្ថាបនិក អង្គការដើម្បីភាពញញឹមនៃកុមារ ជាមួយស្វាមីដែលបានទទួលមរណភាពក្នុងឆ្នាំ២០១៦ បានទទួលពានរង្វាន់ពលរដ្ឋបារាំងឆ្នើមនៅបរទេសឆ្នាំ២០២៣ ជាមួយជ័យលាភី ៦នាក់ទៀត។ នេះបើតាមការផ្ដល់ព័ត៌មាន ពីស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតសូមអបអរសាទរចំពោះការទទួលពានរង្វាន់នេះ ដែលជាសក្ខីភាពបញ្ជាក់​ពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការជួយកុមារក្រីក្រកម្ពុជា តាមរយៈការផ្តល់ឱ្យពួកគេនូវជំនួយការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពិធីប្រគល់រង្វាន់បានធ្វើឡើងកាលពីសប្តាហ៍មុននៅក្រសួងអឺរ៉ុប និងការបរទេសបារាំង។

គួរបញ្ជាក់ថា លោកស្រី Marie-France Des Pallières ជាភរិយា លោក Christian de Pallière។ លោក Christian de Pallière គឺជាអ្នកបង្កើត អង្គការដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា តាំងពីឆ្នាំ១៩៩៥ ដោយបានជួយកុមារកម្ពុជារាប់ពាន់នាក់ ឱ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងកុមារទាំងនោះទទួលបានការសិក្សា អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំង​ទទួល​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​។ លោកជាជនជាតិបារាំង ប៉ុន្តែតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនរបស់​លោក ព្រះមហាក្សត្រកម្ពុជា​បាន​ប្រទានសញ្ជាតិខ្មែរជូនលោក។ លោក Christian de Pallière បានទទួលមរណភាព ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយជរាភាព ក្នុងជន្មាយុ ៨២ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម