Connect with us

ព័ត៌មានជាតិ

កូនប្រុសសម្តេច ស ខេង គឺលោក ស សុខា ឈរជាបេក្ខជនពេញសិទ្ធិនៅមណ្ឌលខេត្តព្រៃវែង

បានផុស

នៅ

លោក ស សុខា កូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាបេក្ខជនឈរឈ្មោះពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃមណ្ឌលខេត្តព្រៃវែង។ នេះបើយោងតាមសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ដែលបច្ចុប្បន្នកំពុងកាន់ជារដ្ឋលេខាធិការក្រសួងអប់រំ បានឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី២ ខណៈបេក្ខជនលេខរៀងទី១ គឺលោក ជាម យៀប ដែលជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១នៃរដ្ឋសភា។ ខេត្តព្រៃវែង គឺជាមណ្ឌលបោះឆ្នោតមួយដែលមានអាសនៈតំណាងរាស្ត្រចំនួន១១។

ក្រៅពីឥស្សរជនទាំងពីររូបនេះ ក៏មានបេក្ខជនឈរឈ្មោះពេញសិទ្ធិចំនួន ៩រូបទៀត រួមមាន លោក ម៉ុម ស៊ីបុន លោក ឡុង ប៊ុន្នី លោក ជាម ប៉េអា លោក ញឹម វណ្ណដា លោក ស្បោង សារ៉ាត លោក ហ៊ី បាវី លោកស្រី គង់ សាឡន លោក អ៊ុក សិទ្ធិជាតិ និងលោក ពេជ្រ ជីវ័ន។

ដោយឡែក បេក្ខជនឈរឈ្មោះបម្រុងរបស់គណបក្សប្រជាជនកម្ពុជានៃមណ្ឌលខេត្តព្រៃវែងវិញ គឺមានដូចជា ១.លោក ម៉ៅ ប៊ុណ្ណារិន ២.លោក អ៊ាវ លាង ៣.លោក ដាំ វុទ្ធី ៤.លោក ខៀវ ភារិទ្ធ ៥.លោកស្រី ប៉ែន សុលក្ខិណា ៦.លោកស្រី ឡុង គន្ធា ៧.លោក ថោង វរលក្ខណ៍ ៨.លោក យុន ឈុន្នី ៩.លោក សុខ ផេង ១០.លោក ទេព សាម៉ន និង១១.លោក ឈុនលី ភីរុណ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម