ព័ត៌មានជាតិ
លោកប្រាក់ ដាវីដ កូនប្រមុខការទូតកម្ពុជា ត្រូវបានផ្ទេរមកជារដ្ឋលេខាធិការក្រសួងកសិកម្ម
ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងលោក ប្រាក់ ដាវីដ ពីរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មកជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣។

លោក ប្រាក់ ដាវីដ គឺជាកូនប្រុសរបស់ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ខេង សំវ៉ាដា ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។
លោក ប្រាក់ ដាវីដ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីអំឡុងចុងឆ្នាំ២០២២ បន្ទាប់ពីលោក បានកាន់ជាអនុរដ្ឋលេខាធិការនៃក្រសួងនេះ កាលពីឆ្នាំ២០២១។
បើតាមគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា បានបង្ហាញឲ្យដឹងថា លោក ប្រាក់ ដាវីដ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃរាជធានីភ្នំពេញ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង។
ទន្ទឹមនេះ លោក ប្រាក់ ដាវីដ ក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិក្សាអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យ Pantheon-Sorbonne ប្រទេសបារាំង ក្នុងឆ្នាំ២០១២ ខណៈលោក ក៏ចេះទាំងភាសាអង់គ្លេស និងភាសាបារាំង ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


