ព័ត៌មានជាតិ
សម្តេចមិនទទួលការសុំទោស និងឱ្យមេធារី ដំណើរការផ្លូវច្បាប់លើលោក ជា ប៉ូច
សម្តេចតេជោ ហ៊ុន សែន មិនទទួលការសុំទោស និងឲ្យមេធាវីដំណើរការផ្លូវច្បាប់លើលោក ជា ប៉ូច ដែលរៀបចំផែនការទម្លាក់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។
នៅលើបណ្តាញតេឡេក្រាម ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំងជា ប៉ូច សរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូចទាំងលិខិតជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ហ៊ុន សែន ឲ្យបាន។

ប្រាប់ទៅជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់របស់ប៉ូចក្នុងលិខិតថ្ងៃ ១៥ ឧសភា ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាតឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។

លោក ជា ប៉ូច
ប៉ូចអាចប្រើពាក្យផ្សេងទៀត ក្រៅពីពាក្យទម្លាក់តែប៉ូចនិងបក្សមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។
សម្តេចតេជោ បានអះអាងថា «ខ្ញុំមិនទទួលយកការសុំទោសនោះឡើយប៉ូចគិតខ្លួនឯងទៅតើគួរធ្វើបែបណា?» ដើម្បីខ្លួននិងក្រុមគ្រួសារឬសុខចិត្តសែង ខ្មោចអាក្បត់ជាតិ ៣ ជំនាន់យកទៅកប់។ នៅមានរឿងដែលអាក្រក់មួយទៀតដែលមនុស្សក្នុងបក្សរៀបចំឡើងជាលិខិតបដិសេដ្ឋលើការផ្សាយរបស់ហ្វ្រេសញូ Fresh newsដែលដាក់ថ្ងៃ ១៤ ឧសភា ២០២៣ ដើម្បីឲ្យជា ប៉ូចចុះហត្ថលេខា។
យោងតាមពង្រាងលិខិតនេះគេមានគោលបំណងវាយប្រហារលើអង្គភាព Fresh news និងរក្សាកិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៍នោះឡើយ។
តាមព័ត៌មានដែលយើងទទួលបានលិខិតនេះ ត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោកសេង ម៉ាឌី ធ្វើការពន្យល់។
ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណីជា ប៉ូច ទាំងករណីលិខិតបដិសេធតែត្រូវរង់ចាំរហូតថ្ងៃ ៣០ ឧសភា ២០២៣ ដើម្បីជា ប៉ូចធ្វើការសម្រេចចិត្តនិងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ។
សូមភ្ជាប់ជូនសំដីជា ប៉ូច លិខិត ជា ប៉ូច និងលិខិតបដិសេធ។

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


