ព័ត៌មានជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃឆ្លើយតប ស្តីពីការកំណត់ព្រំប្រទល់ដីសហគមន៍ និងគម្រោងរេដបូក
អង្គការសម្ព័ន្ធមិត្តសត្វព្រៃស្វាគមន៍ចំពោះព័ត៌មាននៃ «ការបង្កើតឧទ្យានជាតិភ្នំក្រវាញ» ដែលរួមបញ្ចូលគ្នារវាងឧទ្យានជាតិក្រវាញកណ្តាល និងឧទ្យានជាតិក្រវាញខាងត្បូង។
អ្នកស្រីបណ្ឌិត Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance ) មានប្រសាសន៍ថា «នេះគឺជាក្តីសុបិនរបស់អ្នកអភិរក្សទាំងអស់ដែលធ្វើការនៅជួរភ្នំក្រវាញ ដើម្បីទទួលបានទេសភាពរួមមួយ ដែលជានិមិត្តរូបនៃការការពារទីជម្រកទឹកដ៏សំខាន់បំផុតសម្រាប់ភាគនិរតីនៃប្រទេសកម្ពុជា»។

ដោយឡែកឆ្លើយតបសារព័ត៌មាន Cambojanews នៅក្នុងអត្ថបទ «រាជរដ្ឋាភិបាលពង្រីកការការពារលើផ្ទៃដីជាង 550,000 ហិកតា» ដែលបានចេញផ្សាយនៅថ្ងៃទី 8 ខែ សីហា ឆ្នាំ 2023 ដោយបានលើកឡើងពីការកំណត់ព្រំប្រទល់មិនច្បាស់លាស់រវាងដីស្រែសហគមន៍និងគម្រោង REDD+ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជាក់ថា នេះមិនមែនជាការពិតទេ។ អង្គការបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ជងដែលរស់នៅជ្រលងភ្នំឆាយអារ៉ែង ដើម្បីកំណត់ព្រំប្រទល់ដីស្រែនិងតំបន់ប្រើប្រាស់សហគមន៍ចាប់តាំងពីខែសីហា ឆ្នាំ ២០១៥។ បន្ទាប់ពីមានការផ្អាកទំនប់វារីអគ្គីសនី អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាស្ថាប័នដំបូងដែលបានចុះជួយដល់សហគមន៍ជង។
ដំបូងឡើយ ការវាយតម្លៃជីវភាពរស់នៅត្រូវបានធ្វើឡើងនៅឆ្នាំ ២០១៥ ហើយបន្តមកក៏មានការរៀបចំផែនការប្រើប្រាស់ដីតាមរយៈការចូលរួម ដែលបានធ្វើឡើងនៅទូទាំងជ្រលងភ្នំក្នុងភូមិទាំង ៦។ ជាលទ្ធផលផ្ទៃដីស្រែចំការចំនួន ១ ៧៩៩ ហិតកា ត្រូវបានកំណត់និងគូសផែនទីរួមគ្នា ជាមួយគ្រួសារចំនួន ៣៤២ គ្រួសារ មកពីឃុំប្រឡាយ និងឃុំជំនាប់។ តំបន់ដែលត្រូវបានកំណត់សម្រាប់ដីស្រែចម្ការមួយនេះ តំណាងឱ្យផ្ទៃដីកសិកម្មចំនួន ៥.៦ ហិកតាក្នុងមួយគ្រួសារ។
លើសពីនេះផលិតផលព្រៃមិនមែនឈើ (NTFP) ត្រូវបានអនុញ្ញាតឱ្យប្រមូលផលនៅក្នុងគម្រោង REDD+។ ការពិតទាំងនេះត្រូវបានអនុញ្ញាតដោយច្បាប់នៃតំបន់ការពារឆ្នាំ ២០០៨។ ទោះជាយ៉ាងណាក្តី ការកាប់ឈើនិងឈូសឆាយព្រៃនៅក្រៅតំបន់សហគមន៍គឺត្រូវទាមទារការអនុញ្ញាតពីក្រសួងបរិស្ថាន។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចូលរួមអនុវត្តគម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន។ គម្រោងរេដបូកគឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា កាលពីថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានទំហំ ៩២៦ ១២៣ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។
ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញបានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៤១០ ៣៩២ ហិកតា ពីឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងផ្ទៃដីទំហំ ៤០១ ៣១៣ ហិកតា ពីឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ហើយផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញដែលមានផ្ទៃដីទំហំ ១១៤ ៤១៨ ហិកតា។
អនុក្រឹត្យរបស់រដ្ឋាភិបាលបញ្ជាក់ថា ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


