Connect with us

ព័ត៌មានជាតិ

សត្វខ្លា​ធំ​ផុត​ពូជពី​ប្រទេស​កម្ពុជា នឹង​មាន​វត្តមាន​សាជា​ថ្មី​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ

បានផុស

នៅ

សត្វ​ខ្លា​ធំ​ដែលបាន​​ផុត​ពូជពីប្រទេស​កម្ពុជា​ នឹង​មាន​វត្តមាន​សាជាថ្មី​នៅ​ក្នុង​ដែន​ជម្រក​ព្រៃធម្មជាតិ​ប្រទេស​កម្ពុជា ក្រោម​កិច្ច​សហការ​​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​​ប្រទេស​ឥណ្ឌា ដែល​កំពុងជំរុញក្នុងការ​អនុវត្តគម្រោងស្តារសត្វខ្លាធំ​ឡើងវិញនៅក្នុង​ប្រទេស​កម្ពុជា។

សត្វ​ខ្លាធំ​ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយ​បង្អស់ តាមរយៈកាម៉េរាថតសត្វក្នុងឆ្នាំ២០០៧ ហើយ​ឆ្នាំ ២០១៦ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជាផ្លូវការ​ពី​ការ​ផុត​ពូជ​សត្វ​កម្រ​មួយ​នេះ​ពី​ដែន​ជម្រកធម្មជាតិ​​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សំអាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ សត្វខ្លាធំ​ត្រូវបានប្រកាស​ផុត​ពូជ​ជា​ផ្លូវការ​ពី​ប្រទេស​កម្ពុជា​​​ក្នុង​ឆ្នាំ ២០១៦ ក្រោយ​រក​ឃើញ​ចុងក្រោយ​តាម​រយៈ​កាមេរ៉ា​ថតសត្វ​នៅ​ឆ្នាំ ២០០៧។ ការ​ផុត​ពូជ​សត្វ​កម្រ​នេះ​បណ្តាល​​មកពីការ​បរបាញ់​ខុសច្បាប់​ សម្រាប់​លក់ទៅទីផ្សារ​ងងឹត​អន្តរជាតិ និង​ធ្វើជា​ថ្នាំ​ឬឱសថ​ព្យាបាល​ជំងឺ។

លោក​ថា រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ឥណ្ឌា ​បាន​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់​គ្នា​ដែលមានតំណាងពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា អាជ្ញាធរជាតិអភិរក្សសត្វខ្លាធំនៃ​ប្រទេស​ឥណ្ឌា វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការ​ធ្វើការ​រួមគ្នា​គម្រោងការស្តារសត្វខ្លាធំឡើងវិញក្នុង​ប្រទេស​កម្ពុជា​។ តាម​រយៈ​កិច្ច​សហការ​នេះ រដ្ឋាភិបាល​ឥណ្ឌា​នឹង​ផ្តល់សត្វ​ខ្លា​ធំ​ចំនួន ៤ ក្បាល​ ដើម្បី​ស្តារ​សត្វខ្លាធំ​ដែលផុត​ពូជ​ឲ្យ​មាន​​វត្តមាន​សាជាថ្មី​នៅ​ក្នុង​ដែន​ជម្រកធម្មជាតិ​​ប្រទេស​កម្ពុជា។

លោក ជា សំអាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​

បើតាម​លោក ជា សំអាង ការនាំសត្វខ្លាធំមកកាន់ដែនជម្រកព្រៃប្រទេស​កម្ពុជា គឺជាដំណើរដ៏វែង​ឆ្ងាយមួយ​ដែលចំណាយ​​​ពេល​ជាច្រើន​​ឆ្នាំ។ ទោះបីខ្លាធំមកដល់កម្ពុជាក្តី រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​មានកិច្ចការងារ​ជាច្រើន​ទៀតដែល​​ត្រូវធ្វើ ដើម្បី​រួមគ្នា​ការពារខ្លាធំ អាច​ឲ្យ​ពួកវា​​រស់នៅ​ប្រកបដោយ​ភាព​សុខុដុមរមនានៅក្នុងជម្រកព្រៃ​​ធម្មជាតិ។

សត្វខ្លាធំដែល​នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាក្នុង​ពេល​ឆាប់ៗ​នេះ និងត្រូវ​ដឹកបញ្ជូនបន្ត​ទៅកាន់ស្ថានីយ៍ស្តារសត្វខ្លាធំឡើងវិញនៅឯខេត្តកោះកុង ដែលជាជម្រកថ្មីក្នុងព្រៃនៃតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ទទួលបានការថែទាំការពារយ៉ាងជោគជ័យអស់រយៈពេលពីរទសវត្សរ៍មកហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។

លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា​បាន​គូស​បញ្ជាក់​ថា ឥណ្ឌានិង​កម្ពុជាបាន​បង្កើតប្រវត្តិសាស្រ្ត​ជាមួយគ្នា​ តាមរយៈភាព​ជោគជ័យ​នៃ​គម្រោងការស្តារសត្វខ្លាធំឡើងវិញលើក​ដំបូង​បំផុត​នៅ​​លើ​ពិភពលោក​។

លោក​ស្រី​ថា កម្ពុជា​ជា​ប្រទេស​ដំបូង​ដែល​ឥណ្ឌា​បាន​ផ្តល់​សត្វ​ខ្លាធំ ​ដោយសារ​តែ​មាន​ទំនាក់ទំនង​​យ៉ាងពិសេស​និងកិច្ច​សហការ​​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា

លោកស្រីបន្ត​ថា តាមរយៈ​កិច្ចស​ហការ​គ្នា រដ្ឋាភិបាលឥណ្ឌា​​នឹង​នៅ​តែ​បន្ត​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​មន្រ្តី​កម្ពុជា​លើ​ការ​អភិរក្ស​សត្វ​កម្រ​​ជិត​ផុត​ពូជ​នៅលើពិភពលោកនេះ​។

បើតាមឯកអគ្គរាជទូត​ឥណ្ឌា​ បន្ទាប់​ពី​ការ​ផ្តល់​សត្វ​ខ្លា​ធំ​ចំនួន ៤ ក្បាល​ក្នុង​​ដំណាក់​កាល​ទី ១​ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ក៏​នឹង​ពិចារណា​ក្នុង​ការ​ផ្តល់​បន្ថែម​ទៀត ក្រោយ​​គម្រោង​ដំណាក់​កាល​ទី ១ ទទួល​បាន​ជោគជ័យ។

នៅ​លើ​ពិភពលោក​មាន​តែ​ប្រទេស​ចំនួន ១៤ ដែល​មាន​វត្តមាន​សត្វ​ខ្លា​ធំ​រស់នៅ ហើយ​ឥណ្ឌា​មាន​ច្រើន​ជាង​គេ​រហូត​ ៧០%​។ សត្វខ្លាធំពេញ​វ័យ​ជំទង់ ៤ ក្បាល ​ដែល​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​​ មាន​ឈ្មោល ១ ក្បាល​ និងញី ៣ ក្បាល ដែល​មាន​ប្រភព​មកពី​តំបន់ជួរភ្នំ Ghats នៃប្រទេសឥណ្ឌា។

កញ្ញា​បណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិកនិង​ជានាយិកា​ប្រតិបត្តិអង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​ បាន​មាន​ប្រសាសន៍​ថា សត្វខ្លាធំ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏មាន​សុខភាព​ល្អ​មួយ។ ការ​នាំ​សត្វខ្លា​ធំ​ពេញ​វ័យ​ជំទង់​​ទាំង ៤ ក្បាល ដែល​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ គឺ​ដើម្បី​ធ្វើការ​ស្តារ​ប្រភព​កំណើត​ប្រជាសាស្ត្រ​សត្វ​ខ្លាធំ​នៅកម្ពុជា​ឡើងវិញ។

កញ្ញា​បណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិកនិង​ជានាយិកា​ប្រតិបត្តិអង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ

កញ្ញា​​បន្ត​ថា តំបន់​ជួរភ្នំក្រវាញ​ប្រទេស​កម្ពុជានឹង​ក្លាយ​ជាផ្ទះថ្មីរបស់ពួកគេ ខណៈ​ដែល​ជួរ​ភ្នំក្រវាញ​ជា​តំបន់​មាន​ព្រៃ​ក្រាស់​​ហើយមាន​​លក្ខណៈ​ដូចជា​តំបន់ទេសភាព ជាជម្រក​សត្វខ្លាធំ​ដែល​មាន​សក្តានុពល​អាច​រស់នៅ​រហូតដល់ ១០០ ក្បាល បើធៀប​ទៅនឹង​ដង់ស៊ីតេស្រដៀងគ្នា​នៅក្នុង​តំបន់​ទេសភាព​ក្នុង​បណ្តា​ប្រទេសអាស៊ី។

ស្ថាបនិកនិង​ជានាយិកា​ប្រតិបត្តិអង្គការ​សម្ព័ន្ធមិត្តសត្វព្រៃបានបន្ថែមថា​ ​សត្វខ្លា​ធំ​ដែល​នឹង​ត្រូវផ្លាស់ប្តូរ​ទីលំនៅ​មករស់នៅ​តំបន់ព្រៃរង​ទឹកភ្លៀងតំបន់​ជួរភ្នំ​ក្រវាញកណ្តាល ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ជាង ១​ លាន​ ហិកតា នឹង​ត្រូវ​បាន​ការពារ​យ៉ាង​ពិសេស ដើម្បី​ធានា​បាន​ថា​ពួកវា​​នឹង​អាច​បន្សាំ​ការ​រស់នៅ​ប្រកប​​ដោយ​ភាព​សុខុដុមរមនានៅក្នុងជម្រក​ព្រៃ​ធម្មជាតិនៅ​​ក្នុងតំបន់ជួរ​​ភ្នំក្រវាញ៕​

បន្ត​អាន៖ ដឹង​អ្វីខ្លះ​ពី​គម្រោង​រ៉េដបូក​​ជួរ​ភ្នំក្រវាញ​ ជួយកម្ពុជា​រក​ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ជាង១០០ទីតាំង នៅកូរ៉េខាងត្បូង រងការគំរាមបំផ្ទុះគ្រាប់បែក

KPT+១៣ នាទី មុន

ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ១០ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

KPT+១៣ នាទី មុន

ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ២១ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម