ព័ត៌មានជាតិ
គម្រោងកែលម្អបរិស្ថានចំណាយថវិកា ២២ លានដុល្លារសម្រេចបាន ៥០ ភាគរយ
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យសម្រេចបានប្រមាណ៥០%ហេីយ លើគម្រោងកែលម្អបរិស្ថានជុំវិញទន្លេសាប ជំហាន២ សម្រាប់អនុវត្កកម្ចីហិរញ្ញប្បទាន ADB ក្នុងទំហំទឹកប្រាក់ ២២ លានដុល្លារអាមេរិក ដេីម្បីកែលម្អក្រុងមួយនេះឱ្យទៅជាទីក្រុងមួយស្រស់ស្អាត ប្រដោយផាលសុខភាព។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៣ ខែសីហា បានចុះពិនិត្យមើលក្រុមការងារអនុវត្ត “គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាបជំហាន២” ក្នុងក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្ត និងបានធ្វេីការជួសជុលផ្លូវឡើងវិញ ជាបណ្តេីរៗ នូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារគម្រោងនៅក្នុងនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
បេីតាមការបញ្ជាក់ពីមន្ត្រីជំនាញរដ្ឋបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ការអនុវត្តគម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណមានអនុគម្រោង២៖ អនុគម្រោងទី១ កែលម្អប្រព័ន្ធលូទឹកកង្វក់ និងអាងចម្រុះ និងអនុទី២ កែលម្អទីលានចាក់សំរាមដែលនឹងអនុវត្តនៅឆ្នាំក្រោយ។

មន្ត្រីដដែលបន្តថា អនុគម្រោងទី១ ត្រូវបានអនុវត្តភ្ជាប់ប្រព័ន្ធលូតាមផ្ទះ ក្នុងផែនការគម្រោងទូទាំងក្រុង មាន៤សង្កាត់ រួមមាន សង្កាត់កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ដែលបានប្រវែងចំនួន១១២គីឡូម៉ែត្រ។
បច្ចុប្បន្ននេះអនុវត្តសម្រេចបានចំនួន៥០ % ហេីយ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤នាពេលខាងមុខ។ ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច អ្វីដែលធ្វេីប៉ះពាល់ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារនិងធ្វេីការជួសជុលឡេីងវិញទាំងអស់។

ចំពោះអត្ថប្រយោជន៍ ដែលពលរដ្ឋទទួលបាន ១-ការតភ្ជាប់ជូនឥតគិតថ្លៃ, ២- ពលរដ្ឋលែងព្រួយបារម្ភស្ទះបង្គន់ ស្ទះប្រព័ន្ធលូទឹក, ៣-បរិស្ថាននៅជុំវិញផ្ទះ ស្អាត គ្មានក្លិនស្អុយ, ៤-ទឹកកង្វក់ត្រូវបានចម្រុះ មុនបញ្ចូលទៅក្នុងស្ទឹង ដែលមិនប៉ះពាល់មច្ឆាជាតិឡេីយ៕
អត្ថបទ៖ អពៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


