ព័ត៌មានជាតិ
គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងស្ថានីយចម្រោះទឹកកខ្វក់ក្រុងសិរីសោភ័ណ គ្រោងបញ្ចប់ខែមិថុនានេះ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាបជំហាន២ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្រេចវឌ្ឍនភាពបានប្រមាណ ៩៥% ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៦។ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។


លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនបានបញ្ជាក់ថា មន្រ្តីជំនាញបានកំពុងអនុវត្តគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាបជំហាន២ ដែលមានសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ប្រវែង ១១០,៩១ គ.ម ប្រព័ន្ធលូទឹកភ្លៀងប្រវែង ៦,៨៨ គ.ម ព្រមទាំងស្ថាបនាស្ថានីយចម្រោះទឹកកខ្វក់ដែលមានសមត្ថភាព ៣៥០០ម៣/ថ្ងៃ។

លោកថា គិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដោយគម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែមិថុនា ឆ្នាំ២០២៦ខាងមុខ។
ពាក់ព័ន្ធការខូចខាតហេដ្ឋារចនាសម្ព័ន្ធមកពីការអនុវត្តគម្រោង លោក ផន រឹម បានបញ្ជាក់ថា ក្រុមការងារបានកែសម្រួលផ្លូវដែលខូចខាតដោយសារគម្រោង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជា ខណៈអាជ្ញាធរក៏ដូចជាមន្ត្រីអនុវត្តគម្រោង តែងតែតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីវឌ្ឍនភាពការងារនៅការដ្ឋានជាប់ជាប្រចាំ។
អនុគម្រោងសាងសង់សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


