ព័ត៌មានជាតិ
ផ្កាស្តៅឆ្នាំនេះចុះថ្លៃខ្លាំងជាងឆ្នាំមុនខណៈកសិករសម្រុកដាំតាមរបៀបបច្ចេកទេសថ្មី
ផ្កានិងត្រួយស្តៅនៅឆ្នាំ២០២១នេះបានធ្លាក់ថ្លៃយ៉ាងខ្លាំងខណៈឆ្នាំ២០២០ហក់ឡើងខ្ពស់ដែលមិនសូវមានលុយមិនហ៊ានទិញយកមកធ្វើម្ហូបនោះទេ។
តាមប្រភពពីស្ត្រី សុន វិភាព ជាអ្នករស់នៅច្បារអំពៅបាននិយាយថា កាលពីឆ្នាំ២០២០កន្លងទៅបន្លែផ្កាស្តៅមានតម្លៃខ្ពស់ដែលកាលណោះផ្កាស្តៅ៣ទងថ្លៃ៥០០០រៀល។ ខុសប្លែកថ្ងៃនេះផ្កាស្តៅចុះថោកហួសពីការស្មានដែលមួយដៃធំលក់ត្រឹម១០០០រៀល។

ដោយឡែកលោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីថាពិតជាមានតម្លៃចុះថ្លៃពិតប្រាកដមែនព្រោះផ្កាស្តៅនាឆ្នាំនេះត្រូវបានកសិករលោកប្រើប្រាស់វិធីដាំបន្លែដោយប្រើប្រាស់ជីបាញ់លើដើមដែលកន្លងមកមិនធ្លាប់មាន។
ចំណែកស្ត្រី កង សុធា ដែលជាអ្នកនាំយកបន្លែផ្កាស្តៅពីស្រុករមាសហែកខេត្តស្វាយរៀងបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១ខែកុម្ភះនេះថា ឆ្នាំនេះផ្កាស្តៅបានចុះថ្លៃខ្លាំងណាស់ហើយសម្បូទៀតផង។ស្ត្រីដដែលបន្តថាកាលពីឆ្នាំ២០២០កន្លងទៅផ្កាស្តៅមានតម្លៃខ្ពស់ហើយគ្មានផ្កាស្តៅលក់នៅលើទីផ្សារថែមទៀតផង។ក្នុងនោះផ្កាស្តៅលែងព្រួយបារម្មណ៍នឹងខ្វះខាតទៀតហើយ។ ព្រោះកសិករលោកប្រើប្រាស់ជីបាញ់លើដើមមុនពេលផ្កាចាប់ចេញ៕
អត្ថបទ ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


