Connect with us

ព័ត៌មានជាតិ

ស្នង​ការនគរបាលខេត្តកណ្ដាលចេញសេចក្ដីបំភ្លឺ ក្រោយមានគណនីហ្វេសប៊ុកមួយបង្ហោះឲ្យជួយរក​យុត្តិធម៌

បានផុស

នៅ

ក្រុម​ការងារព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅថ្ងៃទី០១ ខែកុម្ភៈ នេះ បានចេញសេចក្ដីបំភ្លឺមួយ ក្រោយឃើញមានគណនីហ្វេសប៊ុកឈ្មោះOun len ដែលបានបង្ហោះ​សូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ក្នុងករណីហិង្សាបង្កឲ្យមានរបួសស្នាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីបំភ្លឺនោះបានរៀបរាប់ថា ក្រុមការងារព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្តកណ្តាល មាន​កិត្តិយសសូម​ធ្វើ​ការបំភ្លឺ​ឆ្លើ​យ​តប​ជូន​សាធារណជន និង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ Oun len ដែល​បាន​បង្ហោះ​នៅក្នុង​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​មាន​ខ្លឹមសារ ៖​សូម​សំណូមពរ​ដល់​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ជួយ​សម្របសម្រួល​ករណី​មានការ​កាប់សម្លាប់​នៅរម្មណីយដ្ឋា​ន​ជង្លង់​ម្លូ ដែលមាន​ទីតាំងនៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ទៅលើ​ប្អូនប្រុស​ឈ្មោះ ភុំ សាមុត ក្នុង​នាង​ខ្ញុំ​ជា​បងស្រី​ជនរងគ្រោះ​សូម​សំណូមពរ​ឱ្យ​សមត្ថកិច្ច ប៉ូលីស​មេត្តាជួយ​សម្រប​សម្រួល​ក្នុង​រឿងនេះ​ផង ជួយ​រក​ឃាតករ​ឱ្យឃើញ​ដែល​វា​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ពេលនេះ​ជន​រងគ្រោះ​មាន​ការរង​របួល​ធ្ងន់ធ្ងរ​ដែល​សម្រាក​ព្យាបាល​នៅ​ពេទ្យ​លោកសង្ឃ​។​

ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្ត លោក​អធិការនគរបាល​ស្រុក​អង្គស្នួល​បាន​ចាត់​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ម្កាក់​ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ​។​

ជា​លទ្ធផល បាន​បំភ្លឺ​ឱ្យដឹងថា​៖

-​ជា ករណីហិង្សា​ដោយ​ចេតនា​(​មាន​ស្ថាន​ទម្ងន់ទោស​) កើ​ត​ហេតុ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលា​ម៉ោង​១៤,៣០​នាទី​ នៅចំណុច​រមណីយដ្ឋាន​ ជន្លុង​ម្លូ ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

ជនរងគ្រោះ​ចំនួន០១នាក់ (​របួសធ្ងន់ ឈ្មោះ ភុំ សាមុត ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅ​ភូមិចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ ជនសង្ស័យ​ប្រហែល១០​នាក់​មិនទាន់​ស្គាល់​អត្ត​សញ្ញាណ​។​

សភាព​នៃ​រឿងហេតុ​៖ មុនពេល​កើតហេតុថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២១ វេលា​ម៉ោង​ប្រហែល១៥,០០​នាទី ជនរងគ្រោះ​បាន​ទៅលេងនៅ​រមណីយដ្ឋាន​ ជន្លុង​ម្លូ ជាមួយ​មិត្តភក្តិ​ស្រីៗ​ចំនួន​០៤​នាក់​ទៀត រួមមាន​៖១-​ឈ្មោះ ចិត្ត នីតី ភេទ​ស្រី​អាយុ១៧ឆ្នាំ មុខរបរ​សិស្ស​នៅ​អង្គ​ស្រែ​ពោធិ៍ ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។ ២-​ឈ្មោះ ផល ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ១៧ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិច្រក​ក្រសាំង​ឃុំទួលព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ៣-​ឈ្មោះ ធា សុជាតា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស​នៅ​ភូមិ​ទន្លាប់​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។ ៤-​ឈ្មោះ​សរ ស្រី​ល​ក្ខ័ ភេទ ស្រី អាយុ​១៦ ឆ្នាំ​មុខរបរ​សិស្ស នៅ​ភូមិ​ពោធិ៍​បួន​ ឃុំ​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។​

ក្រោយមក​ឈ្មោះ ផល ស្រី​ល​ក្ខ័ ឈ្មោះ ធា សុជាតា ឈ្មោះ សរ ស្រី​ល​ក្ខ័ បាននាំគ្នា​អង្គុយលេង​នៅ​កញ្ចុះ​ផ្សេងគ្នា ចំណែក​ឈ្មោះ ភុំ សាមុត និងឈ្មោះ ចិត្ត នី​តី អង្គុយ​នៅ​កញ្ចុះ​០២​នាក់ លុះដល់​មោង​១៦​ជាង ស្រាប់​តែមាន​មនុស្ស​០១​ក្រុមប្រហែល​១០​នាក់ ជិះ​ម៉ូតូ​មាន​កាន់​កាំបិត ដាវ​មក​កាប់​ជនរង​គ្រោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើ​យ​គេចខ្លួន​បាត់អស់​ទៅ​។​

បន្ទាប់មក សាច់ញាតិ​បាន​នាំយក​ជនរងគ្រោះ​ទៅ​ពេទ្យ អាត នៅ​ភូមិ​អន្ទុង​ក្រវៀន ឃុំ​ម្កាក់ ហើយ​បន្ត​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ បន្តទៀត​។​

នៅថ្ងៃទី​៣១.០១.២០២១ កម្លាំង​ផ្នែក​ជំនាញ​ស្រុក បាន​ចុះ​ទៅដល់​មន្ទីរពេទ្យ​លោកសង្ឃ ជួប​ជនរង​គ្រោះ និង​សាច់ញាតិ ដើ​ម្បី​សួរនាំ​ស្ថានភាព​ជំងឺ​របស់​ជនរងគ្រោះ​។​

ស្ថានភាព​ជនរងគ្រោះ​មាន​របួស​ដូចខាងក្រោម​៖

១/​មាន​របួស​ក្បាល​ផ្នែក​ខាងក្រោយ​មួយកន្លែង (​ផុង​លលាដ៍ក្បាល កំពុង​តាមដាន​បន្ត​)​។​

២/​មាន​របួស​ខ្នង​ខាងក្រោយ​មួយកន្លែង មុត​ដល់​ឆ្អឹងខ្នង​។​

៣/​មាន​របួស​ផ្នែក​ស្មា​ខាងឆ្វេង​មួយកន្លែង​មុត​ដល់​ឆ្អឹង និង​របួស​កំភួនដៃ​ខាងឆ្វេង​។​

៤/​មាន​របួស​លើ​ខ្នងដៃ​ខាងស្ដាំ​មួយកន្លែង មុត​ដល់​ឆ្អឹង​។​

៥/​មាន​របួស​លើ​ប្រអប់ជើង​ខាងស្ដាំ​មួយកន្លែង មុត​ដល់​ឆ្អឹង​។​

៦/​មាន​របួស​លើ​ឆ្អឹងជំនី​ខាងឆ្វេង​មួយកន្លែង​។​

តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ​៖

-​ជនរងគ្រោះ​នៅ​សន្លប់​មិនដឹង​ខ្លួន​

-​ជនរងគ្រោះ​មិនអាច​ដកដង្ហើម​ដោយ​ខ្លួនឯង​គ្រប់គ្រាន់ ត្រូវការ​ម៉ាស៊ីន​អុកស៊ីសែន​ជួយ​បាញ់​ខ្យល់​បន្ថែម​។​

-​ចំពោះ​ការ​វិវឌ្ឍន៍​ជម្ងឺ​មិន​ច្បាស់លាស់​ឡើយ អាច​ប្រែប្រួល​គ្រប់ពេលវេលា​។​

ចំពោះ​ករណីនេះ​កម្លាំង​ផ្នែក​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់ កំពុង​ធ្វើ​ការស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាមច្បាប់​។​

អាស្រ័យហេតុនេះ សូម​សាធារណជន​ដែល​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គមមេត្តា​ជ្រាប​ជា​ព័ត៌​មាន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម