ព័ត៌មានជាតិ
ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ
ករណីនៅផ្លូវល្បឿនលឿន នគរបាលខេត្តកណ្ដាល បំភ្លឺថា ជាករណីឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ដោយមានជនសង្ស័យ២នាក់ ដែលក្នុងនោះ កម្លាំងសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀត បានភ្ជង់យករថយន្តអ្នកដំណើរនៅផ្លូវល្បឿនលឿន ដើម្បីជិះគេចខ្លួន។

បើសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់ប្លន់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួន នៅចំណុចផ្លូវល្បឿនលឿន គឺធ្វើឡើងនៅក្រោយសកម្មភាពឆក់ ដោយមានមុខសញ្ញាចំនួន២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។ តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ចខេត្តកណ្ដាលបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន។


ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ថា ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ និងដេញមុខសញ្ញានេះត្រឡប់ មកខាងផ្លូវជាតិលេខ៥១ វិញ។ ពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀត គឺរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះជិះគេចខ្លួន។ បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


