សន្តិសុខសង្គម
សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ៖ វីដេអូដែលបានបង្ហោះ ជាវីដេអូមួយជ្រុងតែប៉ុណ្ណោះ
សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ បានបញ្ជាក់ថា វីដេអូដែលបានបង្ហោះឃើញមានអ្នកជិះកង់តែ ២ ឬ៣ នាក់ ជាវីដេអូមួយជ្រុងតែប៉ុណ្ណោះ។ សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ គូសបញ្ជាក់ថា ការជិះកង់ហាត់ប្រាណដែលមានរថយន្តសារ៉េនបើកនាំផ្លូវការពារសុវត្ថិភាពគ្រប់ពេលនេះ គឺធ្វើឡើងនៅពេលដែលមានកម្មវិធីជិះកង់លក្ខណៈមនុស្សធម៌ ឬទ្រង់ទ្រាយធំ មានសមាជិកជិះកង់ច្រើនក្នុងរយៈចម្ងាយឆ្ងាយ និងនៅពេលព្រឹកទាបភ្លឺតែប៉ុណ្ណោះ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចជួយសម្រួលចរាចរណ៍។

ការចេញមកបំភ្លឺនេះ ក្រោយពីផេកសារព័ត៌មាន PVN NEWS បានចេញផ្សាយតាមរយៈបណ្តាញទំនាក់ទំនងហ្វេសប៊ុកថា «ហាត់ប្រាណឯកជនខ្លួនឯង ពុលនឹងអំនួត ឆ្កួតនឹងអំណាចបែរជាយករថយន្តរដ្ឋ ប្រេងរដ្ឋ ទៅហែរហម ខុសគោលការណ៍ស្ថាប័នទៅវិញ» ដែលការចុះផ្សាយនេះ បានធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិរិះគន់ទៅលើស្ថាប័ននគរបាលយ៉ាងចាស់ដៃ។

តាមរយៈសេចក្ដីបំភ្លឺ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ថា ការចុះផ្សាយថា “ដើម្បីសុវត្ថិភាពពេលជិះកង់ហាត់ប្រាណ គួរតែយករថយន្តសារ៉ែន បើកនាំផ្លូវបែបនេះទើបបាន” សមាគមក៏បានបញ្ជាក់ដែរថា គ្រប់ការជិះកង់ហាត់ប្រាណ សមាគមមិនបានស្នើសុំអោយមានរថយន្តសារ៉េនបើកនាំផ្លូវការពារសុវត្ថិភាពគ្រប់ពេលនោះទេ។ ការស្នើសុំធ្វើឡើងតែនៅពេលដែលមានកម្មវិធីជិះកង់លក្ខណៈមនុស្សធម៌ ឬទ្រង់ទ្រាយធំ មានសមាជិកជិះកង់ច្រើន ក្នុងរយៈចម្ងាយ ឆ្ងាយ និងនៅពេលព្រឹកទាបភ្លឺ ដើម្បីសម្រួលចរាចរណ៍តែប៉ុណ្ណោះ ហើយចំពោះវីដេអូដែលបានបង្ហោះ ឃើញមានអ្នកជិះកង់តែ ២ ឬ៣ នាក់ ជាវីដេអូមួយជ្រុងតែប៉ុណ្ណោះ។

តាមរយៈសេចក្ដីបំភ្លឺ សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ត្រូវបានបង្កើតឡើងស្របតាមច្បាប់ បានចុះបញ្ជី សមាគមនៅក្រសួងមហាផ្ទៃ និងបានទទួលស្គាល់ដោយប្រកាសលេខ ៥៦៥១ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ គោលបំណងដើម្បីកៀគរ និងលើកទឹកចិត្តប្រជាពលរដ្ឋ មន្ត្រីរាជការដែលស្រលាញ់សុខភាព ដោយការជិះកង់ហាត់ប្រាណ និងធ្វើការងារសង្គមមួយចំនួន ដែលមានសមាជិកទាំងអស់ប្រមាណ ៣០០នាក់ ព្រមទាំងមានឯកសណ្ឋានសមាគមត្រឹមត្រូវ ដោយពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ មានឯកសណ្ឋានពណ៌ លឿង និងនៅថ្ងៃអាទិត្យ មានឯកសណ្ឋានពណ៌ក្រហម៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


