ព័ត៌មានជាតិ
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ថ្មីមួយទៀត នឹងបើកឲ្យដំណើរការ នាដើមឆ្នាំ ២០២៥ ខាងមុខ
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ថ្មីមួយទៀត នឹងត្រូវបើកឲ្យដំណើរការនាដើមឆ្នាំ ២០២៥ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន នេះ ជាជំនួយរបស់អង្គការបេះដូងជប៉ុន ដែលជាអង្គការអន្តរជាតិស្ម័គ្រចិត្ត ផ្ដល់សេវាព្យាបាលជំងឺមហារីកកុមារដោយឥតគិតថ្លៃ និងមួយចំណែកទៀត បានមកពីការចូលរួមបរិច្ចាគថវិកាពីសប្បុរសជនក្នុងស្រុក ក្នុងការរួមគ្នាកសាងមជ្ឈមណ្ឌលនេះ ឲ្យលេចចេញជារូបរាងឡើងមក។

អង្គការបេះដូងជប៉ុន បានចាប់ផ្ដើមផ្ដល់សេវាវេជ្ជសាស្ត្រដំបូងនៅប្រទេសមីយ៉ាន់ម៉ា ហើយក្រោយមកពង្រីកខ្លួនចូលមកកម្ពុជា និងឡាវ នាឆ្នាំ ២០០៤ ដោយលោកវេជ្ជបណ្ឌិត Hideto Yoshioka ជាស្ថាបនិកជនជាតិជប៉ុន។ មជ្ឈមណ្ឌលថ្មីនេះ មានគ្រូពេទ្យជប៉ុន និងខ្មែរ ដែលមានឯកទេសច្បាស់លាស់ជាច្រើនរូប ជាពិសេសសម្បូរទៅដោយវេជ្ជបណ្ឌិតជំនាញផ្នែកមហារីក ដុំគីស វះដុះគីស រោគស្ត្រី និងកុមារ។

សូមជម្រាបថា មុននឹងឈានទៅដល់ការបើកដំណើរការមជ្ឈមណ្ឌលថ្មីនេះ ដំបូងឡើយ អង្គការបេះដូងជប៉ុន ក៏បានបើកដំណើរការ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន នៅឆ្នាំ ២០១៦ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល រួចមកហើយ។ ជាក់ស្ដែង មជ្ឈមណ្ឌលនេះ បានព្យាបាល និងពិនិត្យថែទាំសុខភាពដល់កុមារកម្ពុជា ចំនួន ៩៨,៣៦៣ នាក់ និងវះកាត់ព្យាបាលបានចំនួន ៨,៦៨០ នាក់ នេះបើគិតចាប់ពីខែតុលា ឆ្នាំ ២០០៩ រហូតមកដល់ ខែធ្នូ ឆ្នាំ ២០២៣ នេះ។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា នៅបណ្ដាប្រទេសជឿនលឿនមានសេវាកម្មព្យាបាលកុមារកើតជំងឺមហារីករហូតប្រមាណ ៨០% ប៉ុន្តែសម្រាប់ការព្យាបាលនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មានប្រមាណតែត្រឹម ៣០% តែប៉ុណ្ណោះ។ ដូច្នេះ ក្រោយពីចំណាយពេលជាង ១៥ ឆ្នាំ ទើបអង្គការបេះដូងជប៉ុន បានក្លាយជាចំណែកមួយនៅកម្ពុជា ពិសេសការព្យាបាលកុមារមានជំងឺមហារីក ជូនដល់កុមារកម្ពុជាយើងឥតគិតថ្លៃ៕
អត្ថបទ ៖ សួស សិត











-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


