Connect with us

ព័ត៌មានជាតិ

​វិស័យសំណង់​ ទទួល​បាន​ទុន​វិនិយោគ​ជិត ៣ ពាន់លានដុល្លារ រយៈពេល ៧ ខែ ឆ្នាំ​២០២៣

បានផុស

នៅ

នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់និងស្ថាបត្យកម្ម​ប្រមាណជិត ៣ ពាន់លានដុល្លារ។

លោកហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាបានឱ្យដឹងនៅក្នុងពិធី​សម្ពោធពិព័រណ៌វិស័យសំណង់ វិស្វកម្ម និងពិព័រណ៌វិស័យម្ហូបអាហារសណ្ឋាគារនិងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិនៅថ្ងៃទី ១៤ កញ្ញានេះ​ថា ក្នុងរយៈពេល​ ៧ ខែឆ្នាំ ២០២៣ មានការ​វិនិយោគលើវិស័យសំណង់ និងស្ថាបត្យកម្មចំនួន ​២០៣៦ ​គម្រោង ក្រោម​ទុនវិនិយោគ​ជិត ៣​ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគិតចាប់ពីឆ្នាំ ២០០០ ដល់ខែកក្កដាឆ្នាំ២០២៣ ក្រសួងបានទទួលគម្រោងចំនួន ៦៣,៩០៣ គម្រោង មាន​ទុន​វិនិយោគ​​សរុប​ចំនួនជាង ៧២ ម៉ឺនលានដុល្លារ (៧២,៣៧៤,៦១៩,២១៥ ដុល្លារ)។

លោកហង្ស សុតសំភារ បាន​បញ្ជាក់​ថា គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើង ដែលទទួលបានការអនុញ្ញាត​​ឲ្យ​សាងសង់ពីដើមឆ្នាំ ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២៣ មានសរុបចំនួន ១ ៥៦១ អគារ និងគម្រោងអគារខ្ពស់ៗគិតចាប់តាំង​ពីឆ្នាំ ២០០០ សរុបមានចំនួន ២ ៦០៩ អគារ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ១ ៧១៨អគារ នៅខេត្តព្រះសីហនុ​មានចំនួនអគារ ៦៩៣ អគារ នៅខេត្តបន្ទាយមានជ័យមានចំនួន ១៥៥ អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣ អគារ។

ចំណែកសំណង់លំនៅឋានមានចំនួន ១៨៤៤០ គម្រោង ក្រោម​នទុនវិនិយោគ ១៥,៤៤៦,៤៥២,៧០៣ ដុល្លារ។

ទាក់ទង​ការ​គ្រប់គ្រងការប្រកបវិជ្ជាជីវៈ និងការប្រកបអាជីវកម្មក្នុងវិស័យសំណង់និងស្ថាបត្យកម្ម អគ្គលេខាធិការនៃ​គណៈស្ថាបត្យករ​កម្ពុជាបានផ្តល់វិញ្ញាបនបត្រ​អនុញ្ញាតឱ្យប្រកបអាជីវកម្ម (ចុះបញ្ជីដំបូងនិងបន្តសុពលភាព) សម្រាប់​ក្រុមហ៊ុនបានចំនួន ២ ២៨១ ក្រុមហ៊ុនក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ១ ៣៦៦ ក្រុមហ៊ុន និងក្រុមហ៊ុនបរទេសមានចំនួន ៩១៥ ក្រុមហ៊ុន។

បើគិតចាប់ពីពេលអនុវត្តនៅឆ្នាំ២០០០រហូតដល់ខែកក្កដា ឆ្នាំ២០២៣ ក្រសួងបានផ្តល់វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រកបអាជីវកម្មសម្រាប់ក្រុមហ៊ុន ចំនួន ៣ ៤០៣ ក្រុមហ៊ុន (ក្រុមហ៊ុនក្នុងស្រុកមានចំនួន ២ ១៦៣ ក្រុមហ៊ុន និងក្រុមហ៊ុនបរទេសមានចំនួន ១ ២៤០ ក្រុមហ៊ុន)។

ទន្ទឹមនឹងនេះក្រសួងបានផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ចំនួន ៥ក្រុមហ៊ុន ក្នុងក្រុមហ៊ុនក្នុងស្រុកមានចំនួន៤ក្រមហ៊ុន និងក្រុមហ៊ុនបរទេសចំនួន១ក្រុមហ៊ុនដែលបានចាប់ផ្តើមអនុវត្តពីឆ្នាំ២០២១មក។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម