ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន ចង់វិនិយោគចិញ្ចឹមមាន់ផលិតអំបោះធ្វើសម្លៀកបំពាក់នៅកម្ពុជា
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មានក្រុមហ៊ុនជប៉ុនមួយ ចង់វិនិយោគលើការចិញ្ចឹមមាន់ នៅកម្ពុជា ដើម្បីកែច្នៃសាច់ និងពងមាន់ផលិតចេញជាអំបោះយកទៅធ្វើជាសម្លៀកបំពាក់(អាវរងា)។ ជប៉ុនអាចធ្វើបានដោយកែច្នៃវត្ថុធាតុដើមមាន់លាយជាមួយសារធាតុគីមីផលិតចេញជាសម្លៀកបំពាក់ ដែលជាផ្នែកមួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត។

ក្រុមហ៊ុនជប៉ុន បង្ហាញពីបំណងចង់ចិញ្ចឹមមាន់ផលិតអំបោះធ្វើសម្លៀកបំពាក់នៅកម្ពុជានេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ខណៈដែលវត្តមានសម្តេច ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ការបង្ហាញបំណងរបស់ក្រុមហ៊ុនជប៉ុននេះ ស្របជាមួយរាជរដ្ឋាភិបាល ដែលកំពុងជំរុញឱ្យមានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងផលិតកម្មផ្សេងៗ ងាកមកប្រើប្រាស់វត្ថុធាតុដើមដែលងាយនឹងរំលាយទៅវិញ។
ថ្លែងនៅក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២១ ធ្នូ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា«ខ្ញុំសូមគាំទ្រពេញទំហឹងក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលក្រសួងបរិស្ថានបានដាក់ចេញ នាពេលថ្មីៗនេះ ជាពិសេសយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលរួមចំណែកផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃនៅកម្ពុជា»។
លើសពីនេះទៀត សម្តេច ជំរុញឱ្យបង្កើតជម្រើសល្អ ដែលធ្វើយ៉ាងណាមិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងរួមចំណែកជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការរក្សាភាពបៃតង នៅលើភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ។
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


