ព័ត៌មានជាតិ
ច្រាំងទន្លេផ្ដើមបាក់ជាថ្មី ខណៈកម្ពស់ទឹកទន្លេកំពុងកើនឡើង
លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបន្តធ្វើការចុះត្រួតពិនិត្យទីតាំងច្រាំងទន្លេដែលបាក់កាលពីពេលកន្លងទៅ និងស្ថានភាពកម្ពស់ទឹកទន្លេនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ព្រមទាំងបានអំពាវនាវពលរដ្ឋរស់នៅតាមដងទន្លេឲ្យបង្កើនការប្រុងប្រយ័ត្ន។

លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្បូងឃ្មុំ បញ្ជាក់ថា ក្នុងសកម្មភាពនោះ បានចុះពិនិត្យស្ថានភាពច្រាំងទន្លេ ចំនួន៣ទីតាំង រួមមានៈ ច្រាំងទន្លេនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ, ទីតាំងទី២ នៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ និងទី៣ ពិនិត្យច្រាំងទន្លេ នៅភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។
លោក សុខ ឡេងម៉េង បន្ថែមថា ស្ថានភាពទឹកទន្លេមេគង្គបានហូរតាមព្រែកធំៗចំនួន ៦ទូទាំងខេត្តត្បូងឃ្មុំ រួចហើយ ក្នុងនោះ ព្រែកតាកុច(រកាខ្នុរ), ព្រែកចាម, ព្រែកពាមជីលាំង, ព្រែកជីកដូនម៉ៅ និងព្រែកអង្គកូ ទឹកទន្លេហូរចូល ១០០% ដោយឡែកព្រែកគគី ទឹកទន្លេហូរចូលបាន៣០%ហើយផងដែរ។

បើតាមការសន្និដ្ឋានរបស់លោកប្រធានមន្ទីរធនធានទឹក ក្រោយពីការចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា ទឹកទន្លេបានហូរចូលទំនប់,បឹង,ព្រែក និងដីស្រែចម្ការភាគច្រើនបានលិច ដោយគិតត្រឹមថ្ងៃនេះអាចវាយតម្លៃជារួមស្មើ ៧៥% ដោយឡែកច្រាំងទន្លេទាំង៣ កន្លែងមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ។
សូមជម្រាបថាៈ កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តត្បូងឃ្មុំ វេលាម៉ោង០៧:០០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ទឹកមានកម្ពស់ ១៣,០០ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,០២ម៉ែត្រ ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះខ្ពស់ជាង ១,៤៣ម៉ែត្រ កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ៕


អត្ថបទៈ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


