សន្តិសុខសង្គម
រកឃើញសពជនរងគ្រោះដែលបាត់ខ្លួនក្នុងករណីបាក់ច្រាំងទន្លេនៅស្រុកខ្សាច់កណ្ដាល
សពជនរងគ្រោះម្នាក់ដែលបាត់ខ្លួនក្នុងករណីបាក់ច្រាំងទន្លេនៅស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានរកឃើញសាកសពហើយនៅព្រឹកថ្ងៃទី១៣ធ្នូនេះ។ សពជនរងគ្រោះត្រូវបានរកឃើញនៅវេលា៧និង០០នាទីព្រឹក នៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់ពីលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលនៅមុននេះបន្តិច។

ជនរងគ្រោះមានឈ្មោះ សឿ សឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានស្រុកកំណើតនៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤និង០០នាទីព្រឹក មានករណីបាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ចំនួន៣គ្រឿងបណ្ដាលឲ្យមានជនរងគ្រោះចំនួន៤នាក់ ក្នុងនោះរបួសស្រាលម្នាក់ របួសធ្ងន់២នាក់ និងម្នាក់ទៀតបាត់ខ្លួន។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្តកណ្ដាល ករណីនេះបាក់ច្រាំងទន្លេមេគង្គនេះ គឺកើតឡើងដោយសារគ្រោះធម្មជាតិ បាក់ប្រវែងជាង៣០០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ បណ្តាលឱ្យបាក់ស្រុតកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ