Connect with us

ព័ត៌មានជាតិ

មកដឹងពីប្រាក់ខែកម្មកររោងចក្រ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៤

បានផុស

នៅ

រោងចក្រសហគ្រាស ចាប់ផ្ដើមមានវត្តមានឡើងវិញនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដោយរោងចក្រសហគ្រាសទាំងនោះ​ បានផ្ដល់ទាំងឱកាសការងារ ទាំងប្រាក់ឈ្នួលជាប្រចាំខែដល់កម្មករ និយោជិត ដែលបម្រើការងារនៅក្នុងរោងចក្រទាំងនោះ ក្នុងចំនួនមួយសមរម្យតាមស្ថានការណ៍សេដ្ឋកិច្ចក្នុងពេលនោះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃនេះ កម្ពុជាថ្មី នឹងជម្រាបជូនប្រិយមិត្ត​អំពី ប្រាក់ឈ្នួលដែលកម្មករ និយោជិត ទទួលបានប្រចាំខែ ចាប់ពីឆ្នាំ១៩៩៧ រហូតទៅដល់ឆ្នាំ២០២៤ខាងមុខ។

ផ្ដើមជាដំបូងក្នុងឆ្នាំ​១៩៩៧ កម្មករ និយោជិត ដែលបម្រើការងាររោងចក្រទទួលបានប្រាក់ឈ្នួលអប្បរមាត្រឹមតែ ៤០ដុល្លារ តែប៉ុណ្ណោះ។ សម្រាប់ឆ្នាំ ១៩៩៨ និងឆ្នាំ១៩៩៩  ប្រាក់ថ្លៃឈ្នួលកម្មករនេះ​ គឺនៅដដែលមិនមានការកើនឡើងបន្ថែមឡើយ។ ប៉ុន្តែ​នៅឆ្នាំ២០០០ បានប្រាក់ឈ្នួលកម្មករមានការកើនឡើងចំនួន៥ដុល្លារ ដែលកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលចំនួន ៤៥ដុល្លារ ក្នុងមួយខែ ជាមួយគ្នានេះ ប្រាក់ថ្លៃឈ្នួលនេះ គឺនៅស្ថិតថេររហូតមិនមានការកើនឡើងឡើយ រហូតដល់ដាច់ឆ្នាំ២០០៦។  

ក្រោយពេលដែលកម្មករខានឡើងប្រាក់ថ្លៃឈ្នួលជាង៦ឆ្នាំ នៅឆ្នាំ២០០៧ ប្រាក់ថ្លៃឈ្នួលកម្មករមានការកើនឡើងចំនួន ៥ដុល្លារបន្ថែម ដោយកម្មករទទួលបានប្រាក់ថ្លៃឈ្នួលចំនួន៥០ដុល្លារ ហើយចំនួននេះ​ក៏ថេរគ្មានការកើនឡើងជាថ្មី រហូតដល់ ឆ្នាំ២០០៩។

ប៉ុន្តែនៅឆ្នាំ២០១០ ប្រាក់ឈ្នួលកម្មករមានការកើនឡើងជាថ្មី ដែលកម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលចំនួន៦១ដុល្លារ ហើយប្រាក់ឈ្នួលអប្បបរមាចំនួន៦១ដុល្លារនេះ ក៏បន្តនៅថេរទៀតរហូតដល់ដាច់ឆ្នាំ២០១២។ ក្រោយបន្តនៅថេររយៈពេល៣ឆ្នាំ នៅឆ្នាំ២០១៣វិញ ប្រាក់ឈ្នួលកម្មករមានការកើនឡើងចំនួន១៩ដុល្លារ​ នាំឱ្យប្រាក់ឈ្នួលអប្បបរមាសរុបរបស់កម្មករកើនដល់៨០ដុល្លារក្នុងមួយខែ។ នៅឆ្នាំបន្ទាប់ឆ្នាំ២០១៤ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ មានសន្ទុះកើនឡើង២០ដុល្លារបន្ថែម ដែលកម្មករ និយោជិតអាចបើកប្រាក់ឈ្នួលសរុបប្រចាំខែបានចំនួន១០០ដុល្លារក្នុងមួយខែ។

នៅឆ្នាំ២០១៥ ប្រាក់ឈ្នួលមានកម្មករមានសន្ទុះកើនឡើងយ៉ាងខ្លាំង ក្នុងទំហំ២៨ដុល្លារបន្ថែមទៀត ដែលនាំឱ្យប្រាក់ឈ្នួលកម្មករសរុបប្រចាំខែកើនឡើងដល់១២៨ដុល្លារ។ នៅឆ្នាំ២០១៦ ប្រាក់ឈ្នួលកម្មករនៅតែមានការកើនឡើងដដែល គឺកម្មករ និយោជិតទទួលបានប្រាក់ថ្លៃឈ្នួលសរុបចំនួន១៤០ដុល្លារក្នុងមួយខែ។ សម្រាប់ឆ្នាំ២០១៧ ប្រាក់ឈ្នួលបន្តកើនឡើងបន្តទៀត ដោយកម្មករនិយោជិត ទទួលបានប្រាក់ថ្លៃឈ្នួលប្រចាំខែសរុបចំនួន១៥៣ដុល្លារក្នុងមួយខែ។

ចំពោះឆ្នាំ២០១៨ កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាសរុបចំនួន១៧០ដុល្លារ។ នៅឆ្នាំបន្ទាប់ឆ្នាំ២០១៩ ប្រាក់ឈ្នួលកម្មករមានការកើនឡើងបន្ថែមទៀត ដោយកម្មករ និយោជិតទទួលបាន​ប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន១៨២ដុល្លារ។ នៅឆ្នាំ២០២០ កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៩០ដុល្លារ។

នៅឆ្នាំ២០២១ ស្របពេលវិបត្តិកូវីដ១៩កំពុងរីករាលដាលទូទាំងសកល ការណ៍នេះបានបណ្ដាលឱ្យប្រាក់ឈ្នួលកម្មករក្នុងប្រទេសកម្ពុជាកើនឡើងត្រឹមតែ២ដុល្លារបន្ថែមប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតទទួលប្រាក់ឈ្នួលសរុបក្នុងចំនួន១៩២​ ដុល្លារ។ នៅឆ្នាំ២០២២ ប្រាក់ឈ្នួលកម្មករបន្តកើនឡើងត្រឹម២ដុល្លារដដែល ហើយកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន១៩៤ដុល្លារ។  ដោយឡែកនៅឆ្នាំ២០២៣ប្រាក់ឈ្នួលកម្មករមានការកើនឡើងបន្ថែមចំនួន ៦ដុល្លារបន្ថែមទៀត ដែលកម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាសរុបចំនួន២០០ដុល្លារក្នុងមួយខែ។

សម្រាប់ឆ្នាំ២០២៤ ខាងមុខ រាប់ចាប់ពីខែមករាតទៅ កម្មករ នយោជិតនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារក្នុងមួយខែ។ នៅត្រង់ចំណុចនេះ សូមគូសបញ្ជាក់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ត្រឹមតែ ២០២ដុល្លារប៉ុណ្ណោះ ក៏ប៉ុន្តែ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមទឹកប្រាក់ចំនួន២ដុល្លារបន្ថែមទៀត ទើបប្រាក់ឈ្នួលអប្បបរមាសរុបកើនឡើងដល់២០៤ដុល្លារ។

សូមជម្រាបឡើងវិញបន្តិចថា ប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារនេះ គឺជាប្រាក់ខែគោលប្រចាំខែនីមួយៗ ដែលកម្មករ និយោជិត រោងចក្រផ្នែកវាយនភ័ណ្ឌ កាត់ដែរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានជាប្រចាំខែ។ ដោយឡែកកម្មករ និយោជិត នឹងទទួលបានប្រាក់ឈ្នួលប្រចាំខែបានច្រើនជាងនេះទៀត អាស្រ័យលើចំនួនប្រាក់បន្ថែមម៉ោង ប្រាក់ឧបត្ថម្ភថ្លៃអារហារ និងប្រាក់រវង្វាន់ជាច្រើនបន្ថែមទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១០ ម៉ោង មុន

Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

KPT+១១ ម៉ោង មុន

មូលហេតុពិតនាំឲ្យ ស៊ុយអែត ​ស្ថិត​ក្នុង​ប្រទេស​​មាន​​សុភមង្គល​​​លើ​​លោកក្នុង​ឆ្នាំ ២០២៥

សុខភាព១១ ម៉ោង មុន

អ្នកជំនាញសុខភាព ប្រាប់ពីមូលហេតុទូទៅ ៦យ៉ាង ដែលមនុស្សអាចឆាប់ស្លាប់ក្រោយចូលវ័យ ៦០ឆ្នាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ចុះ MoU បង្កើតក្របខ័ណ្ឌលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ភ្លៀង​​​ខ្លាំង​​បណ្តាល​ឲ្យ​ជន់លិច​ផ្លូវ​នៅ​រដ្ឋធានី​​បាងកក​និង​​ខេត្ត​ជុំវិញ​មួយចំនួន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម១៤ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម១៦ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម